កូរ៉េខាងត្បូង៖ ថ្មីៗនេះអ្នកគាំទ្រនៅលើបណ្ដាញសង្គមអ៊ីនធើណេត នាំគ្នាសង្ស័យថា តារាចម្រៀងស្រីដ៏ល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូងគឺ កញ្ញា Lisa នៃក្រុមនារី BLACKPINK បានផ្លាស់ទៅចូលរួមជាមួយផលិតកម្ម Columbia Records ដែលជាផលិតកម្មយក្សមួយនៅអាមេរិកស្ថិតក្រោមសម្ពន្ធ​​​របស់ Sony Music Entertainment។

Lisa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

នៅថ្ងៃទី១៥ខែតុលាកន្លងទៅនេះ អ្នកគាំទ្របានសង្កេតឃើញថា អ្នកគ្រប់គ្រងផ្នែកទីផ្សារឌីជីថលរបស់ផលិតកម្ម Columbia Records គឺអ្នកនាង Chika Ifediora បានធ្វើការចុចតាមដាន (Follow) តារាស្រីសញ្ជាតិថៃម្នាក់នេះនៅលើបណ្ដាញសង្គម Instagram ផងដែរ បន្ទាប់ពី CEO របស់ផលិតកម្មនេះបានចុចតាមដាន Lisa នៅលើ Instagram កាលពីថ្ងៃមុន។

Chika Ifediora បាន​​ចុច​​តាមដាន Lisa 

អ្នកគាំទ្រគិតថា Lisa នឹងចូលរួមធ្វើជាសិល្បករនៅ Columbia Records ដោយសារតែ Chika បានចុចតាមដានតែតារាស្ថិតនៅក្នុងផលិតកម្មនេះតែប៉ុណ្ណោះ បើដក Billie Ellish ចេញ។

Lisa

គួរបញ្ជាក់ផងដែរថា កុងត្រារបស់ Lisa និងសមាជិក BLACKPINK ដទៃជាមួយផលិតកម្ម YG Entertainment នឹងអស់សុពុលភាពនៅចុងឆ្នាំ២០២៣នេះ ខណៈមិនទាន់មានការប្រកាសផ្លូវការណាមួយថា សមាជិកម្នាក់ណានឹងបានកុងត្រាថ្មីនោះឡើយ ដោយ YG ធ្លាប់ចេញមុខមកទម្លាយថា ពួកគេកំពុងស្ថិតក្នុងដំណាក់កាលចរចាកុងត្រាថ្មី ខណៈដែលមានព័ត៌មានចចាមអារ៉ាមថា Lisa បានបដិសេធសំណើ YG ដល់ទៅពីរដង៕

Lisa

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]