សៀមរាប៖ តាមប្រភពមួយបានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង១៣ម៉ឺននាក់ ដើរកម្សាន្តនៅខេត្តសៀមរាប នាឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលបានបញ្ចប់កាលពីថ្មីៗ នេះ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋខេត្តសៀមរាប ប្រមាណ ១៣២ ០៥១ នាក់ ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប នាឱកាសបុណ្យភ្ជុំបិណ្ឌ។

គិតចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១២៥ ៤៤៩ នាក់ ឯភ្ញៀវទេសចរបរទេស មានចំនួន ៦ ៦០២ នាក់ដូច្នេះដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]