យល់ដឹង៖ ទឹក​ក្រូច​ឆ្មារ ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដ៏​ពេញ​និយម​សម្រាប់​គ្នា​យើង​គ្រប់​វ័យ​។ ជាក់ស្តែង​ ​វីតាមីន ​C ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​មាន​នៅ​ក្នុង​​ទឹក​ក្រូច​ឆ្មារ អាច​ជួយ​​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​យ៉ាង​​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​ញ៉ាំ​វា​នៅ​ពេល​ព្រឹក។

អត្ថប្រយោជន៍​ទាំង​៥​នៃ​ការ​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​ជា​រៀង​រាល់​ថ្ងៃ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. បង្កើន​ជាតិ​ទឹក

ទឹក​ក្រូច​ឆ្មារ ជា​ភេសជ្ជៈ​ដ៏​ឆ្ងាញ់​ពិសារ ដែល​អាច​ជួយ​បង្កើន​ការ​ញ៉ាំ​ទឹក​កាន់​តែ​ច្រើន​ឡើង ហើយ​នៅ​ពេល​ដែល​រាងកាយ​យើង​ផ្ទុក​សារធាតុ​ទឹក​គ្រប់គ្រាន់ នោះ​នឹង​អាច​ជួយ​ជំរុញ​ការ​រំលាយ​អាហារ ទ្រទ្រង់​សុខភាព​ស្បែក​ និង​ជួយ​ឲ្យ​មុខងារ​រាងកាយ​ដំណើរការ​យ៉ាង​រលូន។

២. គ្រប់គ្រង​ទម្ងន់

ជាមួយ​គ្នា​នេះ​ដែរ ទឹក​ក្រូច​ឆ្មារ ក៏​អាច​ជួយ​សម្រក​ទម្ងន់​ដោយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត និង​ទ្រទ្រង់​​ដល់​ការ​ធ្វើ​មេតាប៉ូលីស។ កត្តា​ទាំង​២​នេះ មាន​​សារៈសំខាន់​ណាស់​​សម្រាប់​ការ​គ្រប់គ្រង​ទម្ងន់​ឲ្យ​នៅ​សម​ល្មម។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

៣. ទ្រទ្រង់​សុខភាព​បេះដូង

លើស​ពី​នេះ ទឹក​ក្រូច​ឆ្មារ​ក៏​អាច​ជួយ​ឲ្យ​សុខភាព​បេះដូង​ប្រសើរ​ឡើង ដោយ​ជួយ​ធ្វើ​​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ ហើយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ព្រម​ទាំង​ការពារ​ពី​​ការ​បំផ្លាញ​​សរសៃ​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព។

៤. បញ្ចៀស​ក្រួស​តម្រង​នោម

អាស៊ីដ​ Citric នៅ​ក្នុង​ក្រូច​ឆ្មារ អាច​ជួយ​បញ្ចៀស​ការ​កើត​ក្រួស​តម្រង​នោម ដោយ​បង្កើន​កម្រិត​ស៊ីត្រាត​ក្នុង​ទឹក​នោម ។ យ៉ាង​ណា​មិញ ការ​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​ច្រើន​ជ្រុល ​អាច​រួម​ចំណែក​ដល់​ការ​កើត​ក្រួស​តម្រង​នោម​​ចំពោះ​គ្នា​យើង​មួយ​ចំនួន​ទៅ​វិញ ដោយ​សារ​តែ​សារធាតុ ​Oxalate ​នៅ​ក្នុង​ក្រូច​ឆ្មារ។​​​​

   ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕     

អត្ថបទផ្ដល់សិទ្ធដោយ៖ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]