កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ដោយសារស្ថានភាពទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៣ នៅចន្លោះគីឡូម៉ែត្រលេខ៤៧ និង៤៨ ចំណុចភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះ ចរាចរណ៍ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនដែលជាម្ចាស់ រថយន្តធន់តូច និងលក្ខណៈគ្រួសារអាចធ្វើដំណើរឆ្លងកាត់ទៅបាន ដោយឡែកសម្រាប់រថយន្តដឹកជញ្ជូនធន់ធំ ឬដឹកទំនិញធន់ធំ ដែលមានបំណងធ្វើដំណើរទៅខេត្តកំពត ឬរាជធានីភ្នំពេញ ត្រង់ចំណុចខាងលើ សូមបញ្ចៀស ចរាចរណ៍តាមផ្លូវជាតិលេខ៤១ ឬផ្លូវជាតិលេខ២ វិញជាបណ្តោះអាសន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន៕

ប្រភព៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ Page

រូបភាព
រូបភាព
សេចក្តីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]