យល់ដឹង៖ មិនប្រាកដថាឲ្យតែអ្នកចិត្តល្អ សុភាពរាបសារ រមទម្យមិនឈ្នានីសគេ ហើយអ្នកគ្រប់គ្នាសុទ្ធតែចូលចិត្តអ្នកនោះទេ។ កើតមកក្នុងជាតិនេះ អ្នកមិនអាចរំពឹងថាគ្រប់គ្នាស្រលាញ់អ្នកឡើយ គឺត្រូវតែមានមនុស្សម្នាក់ពីរនាក់ ដែលមិនចូលចិត្តមុខអ្នក។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដែលគេមិនចូលចិត្តមុខអ្នក គឺមានហេតុផលច្រើនយ៉ាង ជួនកាលមកពីគេច្រណែនអ្នក ជួនកាលអ្នកធ្វើអ្វីខុសទៅដល់គេទាំងមិនដឹងខ្លួន តែបើសិនជាអ្នកចង់ដឹងថា ម្នាក់នោះស្អប់អ្នកមែនឬអត់ សាកល្បងសង្កេតតាមកាយវិការដូចខាងក្រោម៖

១. គេញញិមបែបក្លែងក្លាយមករកអ្នក

ជាទូទៅ អ្នកមិនដឹងទេថានរណាម្នាក់មិនចូលចិត្តអ្នក ទើបអ្នកព្យាយាមទៅនិយាយជាមួយគេ តែបើសិនអ្នកសង្កេតឃើញថា ម្នាក់នោះញញិមប្រឹងៗ ញញិមបែបមិនចង់ញញិម ញញិមមិនធម្មជាតិ(ក្លែងក្លាយ) មករកអ្នកនោះ គឺមានន័យថាគេមិនចូលចិត្តមុខអ្នកទេ គ្រាន់តែញញិមចោលដើម្បីភាពគួរសម។

២. ជួនកាលគេសម្លឹងមើលអ្នកថ្មែ

ជួនកាលក៏មិនសម្លឹងមុខអ្នក តាមកាលៈទេសៈជាក់ស្ដែង នៅពេលដែលអ្នកកំពុងនិយាយជាមួយគេហើយនិយាយរាងច្រើន គេម្នាក់នោះតែងតែមើលទៅណាផ្សេង មិនប្រសព្វភ្នែកជាមួយអ្នកទេ ដែលជាសញ្ញាណបញ្ជាក់ថាគេធុញទ្រាន់។ យ៉ាងណាមិញ នាកាលៈទេសៈផ្សេងទៀត គេបែរជាសម្លឹងអ្នកយូរលើសការគួរ ព្រោះតែកំពុងប្រមូលចិត្តសម្លឹងមុខអ្នក ដើម្បីយកទៅរិះគន់ឬនិយាយមិនល្អពីអ្នកជាដើម។

រូបភាពតំណាង

៣. កាយវិការបែរចេញពីអ្នក

នៅពេលអ្នកសន្ទនាជាមួយគេ ជំនួសឲ្យអង្គុយបែរមករកអ្នក ឬឈរបែរមករកអ្នក គេបែរជាបែរខ្នងដាក់អ្នកដែលនេះជាសញ្ញាណមួយថា គេមិនចង់រាប់រកអ្នកឡើយ។

៤. ឆ្លើយមួយម៉ាត់ៗកំបុតៗ

បើសិនគេចូលចិត្តអ្នកមែន គឺគេមុខជាព្យាយាមនិយាយជាមួយអ្នកឲ្យបានយូរហើយ និងព្យាយាមរកប្រធានបទថ្មីៗមកជជែក ប៉ុន្តែបើសិនអ្នកសួរគេហើយ គេបែរជាឆ្លើយកំបុតៗមកវិញ និងមិនសួរនាំអ្នកវិញនោះ គឺអាចមានន័យថាគេមិនចូលចិត្តមុខអ្នកទេ។ យ៉ាងណាមិញ ការនិយាយស្ដីកំបុតៗនេះក៏មិនប្រាកដថាគេស្អប់អ្នកដែរ ជួនកាលមនុស្សម្នាក់នោះមានបញ្ហាផ្លូវចិត្តទាក់ទងនឹងជំងឺខ្លាចសង្គម និងចូលចំណោមមនុស្សម្នា។

រូបភាពតំណាង

៥. គេនិយាយតែពីខ្លួនឯង

គេមិនចង់ដឹងរឿងរបស់អ្នកសូម្បីតែបន្តិច ទើបអ្វីដែលគេនិយាយគឺពាក់ព័ន្ធនឹងខ្លួនឯងតែប៉ុណ្ណោះ។

៦. គេនិយាយដើមអ្នកក្រោយខ្នង

មនុស្សចូលចិត្តគ្នាមិននិយាយដើមអាក្រក់ៗពីគ្នាទេ ព្រោះគេមិនចង់ឲ្យអ្នកក្លាយជាមនុស្សអាក្រក់ក្នុងខ្សែភ្នែកអ្នកដទៃ តែបើសិនជាគេយករឿងអ្នកទៅនិយាយ ហើយលាបពណ៌អវិជ្ជមានដល់អ្នកនោះគឺច្បាស់ណាស់ថាគេមិនចូលចិត្តអ្នក។

៧. មិនទទួលស្គាល់ជោគជ័យរបស់អ្នក

គេមិនសប្បាយចិត្តនឹងសមិទ្ធផលដែលអ្នកសម្រេចបាននោះឡើយ និងតែងតែគិតថាវាជារឿងតូចតាច ឬនិយាយបំបាក់ទឹកចិត្តអ្នក ឬក៏សរសើរអ្នកតែបង្កប់ភាពពេបជ្រាយនៅក្នុងនោះជាដើម៕  

រូបភាពតំណាង

ប្រភព៖: socialself

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]