ថៃ៖ តារាសម្ដែងស្រី Prang Kanarun ​ត្រូវ​បាន​ហ្វេនៗជាច្រើន តាមដានមើលសាជាថ្មី ក្រោយពីបាន​ឃើញ​ពី​ទំនាក់ទំនងល្អ​ ជាមួយនឹងតារាសម្តែងវ័យក្មេង Aob Obnithi រហូតដល់ មនុស្ស​ជា​ច្រើន​ក៏​បាន​លើក​ទឹក​ចិត្ត​ និងចង់ឲ្យ​ពួក​គេ​ក្លាយ​ជា​គូស្នេហ៍​ពិត​ប្រាកដ។

Prang Kanarun
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះវិញ ស្រាប់តែមានពេលវេលាដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់អ្នកគាំទ្រ នៅពេលដែល តារាប្រុសវ័យក្មេង Aob បានកាន់ភួងផ្កា និងប៉េងប៉ោង ដើម្បីលើកទឹកចិត្តដល់ តារាស្រី Prang ដែលកំពុងសម្តែងក្នុងកម្មវិធីប្រគំតន្ត្រី T-POP Concert Fest 2  ដែលមើលកាន់តែមានភាពផ្អែមល្ហែម មានស្នាមញញឹមដាក់គ្នា ធ្វើឲ្យអ្នកគាំទ្រកាន់តែជក់ចិត្ត។

Prang Kanarun និង Aob Obnithi

ជាមួយគ្នានេះដែរ ក្រោយពីបានឃើញភាពស្និទ្ធស្នាលបែបនេះហើយ បណ្ដាអ្នកគាំទ្រ ក៏បានចូលមកលេងសើចជាមួយគ្នា ថា​តើ​គូ​នេះ អាច​នឹង​ឆ្លង​ដែន​មិត្តភ័ក្ដិ​បានដែរឬយ៉ាងណា​ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Prang Kanarun 
Prang Kanarun 
Prang Kanarun 
Prang Kanarun 
 Aob Obnithi
Aob Obnithi
Prang Kanarun និង Aob Obnithi
Prang Kanarun និង Aob Obnithi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]