កម្សាន្ត៖ ថ្មីៗកន្លងទៅនេះ មហាជនបាននាំគ្នាចាប់អារម្មណ៍ទៅលើករណីចោររូបសង្ហា ដែលត្រូវគេចោទប្រកាន់ថា ផ្លោះរបងទៅលួចដោះខ្សែជើង និង ទូរស័ព្ទរបស់ នារីម្នាក់ដែលស្រវឹងដេកសន្លប់ ហើយត្រូវបានគេចាប់ឃាត់ខ្លួន បញ្ចូនទៅស្នងការនរគបាលដើម្បីធ្វើការតាមផ្លូវច្បាប់។
ក្រោយពីករណីនេះផ្ទុះពេញបណ្ដាញសង្គម ដោយ ជនសង្ស័យរូបនេះ ក៏ជាតារាតិកតុកម្នាក់ដ៏ល្បី ធ្វើឲ្យមហាជននាំគ្នាសរសើរសម្រស់ថា សង្ហាដូចតួថៃ ប៉ុន្ដែបែរជាចិត្តជាចោរ នាំឲ្យមានអ្នកសន្មត់ថា កម្លោះ ចាន់ តុលា ពិតជាបានប្រព្រឹត្តិអំពើលួចពិតមែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក មានបុរសម្នាក់ ដែលអះអាងថា ជាមិត្តរបស់បុរសជនសង្ស័យនេះ បានចេញមកទម្លាយថា តាមពិតវាជាករណីយល់ច្រឡំ ដែលមិត្តខ្លួនត្រូវគេចោទប្រកាន់យ៉ាងអយុត្តិធម៌។
ទន្ទឹមនឹងនោះ មិត្តដែលមានគណនីហ្វេសប៊ុក Ven Veasna Tawan Jalerm បានសរសេររៀបរាប់អំពីដើមហេតុដែលធ្វើឲ្យមានការយល់ច្រឡំថា មកពីមានគេយកទូរស័ព្ទទៅឲ្យ ចាន់ តុលា ដែលមានមុខរបរជាជាងជួសជុលទូរស័ព្ទ ដោះ iCloud ចំនួន៤គ្រឿង។
ចំណែកឯ រឿងករណី ផ្លោះរបងទៅដោះខ្សែជើងរបស់នារីម្នាក់នោះ គឺមិនជាប់ពាក់ព័ន្ធអ្វីជាមួយនឹង ចាន់ តុលានោះឡើយ ហើយមិត្តរូបនេះ ក៏បានទទូចសុំឲ្យគេរកយុត្តិធម៌ដល់មិត្តរបស់ខ្លួនដែលមានខ្លឹមសារដូចខាងក្រោម៖
ប្រភព៖ Ven Veasna Tawan Jalerm
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]