កម្សាន្ត៖ ថ្មីៗនេះ មហាជននាំគ្នាបង្វែរចំណាប់អារម្មណ៍ទៅលើ ខ្សែភាពយន្ដភាគរបស់បរទេសដ៏ល្បីល្បាញ ដែលមានចំណងជើងថា Hooten and The Lady season2 ដោយសារតែមានវគ្គមួយចំនួនបានថតចាប់យកទស្សនីយភាពនៅឯទឹកដីអង្គរខេត្តសៀមរាប។ 

មិនតែប៉ុណ្ណោះ ត្រង់វគ្គដែលគេបានថតនៅប្រាសាទផ្សេងៗ ក៏បានបង្ហាញពីទេសភាព និង ទិដ្ឋភាពនៃការធ្វើដំណើររបស់ប្រជាជន ដោយប្រើគោយន្ដផងដែរ។ លើសពីនោះ ក៏មានសាច់រឿងជាច្រើនពាក់ព័ន្ធនឹងប្រាសាទ ហើយថែមទាំងមានតួអង្គសម្ដែងជាព្រះសង្ឃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ជាពិសេស រឿងភាគមួយនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បរទេស ដែលវាជាប្រភេទបែបផ្សងព្រេង ទៅកាន់បណ្ដាប្រទេសផ្សេង បំបែករឿងអាថ៌កំបាំងជាដើម។ ជាមួយគ្នានេះផងដែរ សង្ឃឹមថា រឿងភាគវគ្គនេះ នឹងឆាប់បានចាក់បញ្ចាំង ដើម្បីបង្ហាញអំពីទឹកដីប្រាសាទអង្គរឲ្យពិភពលោកកាន់តែស្គាល់ផងដែរ៕

ប្រភព៖ កំពូលអ្នកគាំទ្រ

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]