ថៃ៖ ប្រទេសថៃបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ជនជាតិរុស្ស៊ី ហេតុដូច្នេះ រដ្ឋាភិបាល​ថៃ​បាន​សម្រេច​ពន្យារ​រយៈពេល​មិន​មាន​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​រុស្ស៊ី​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ នេះបើតាមប្រភពមួយបានចេញផ្សាយ។

ជាក់ស្តែង ការបន្ថែម ទិដ្ឋាការ​ នេះនឹងមានរយៈពេលប្រាំមួយខែចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាដល់ថ្ងៃទី ៣០ ខែមេសាឆ្នាំក្រោយ។ អ្នកទេសចររុស្ស៊ីនឹងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរយៈពេល ៩០ ថ្ងៃ ពោលគឺកើនឡើងពី ៣០ ថ្ងៃបើប្រៀបធៀបសុពលភាពទិដ្ឋាការ​ចាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីការលុកលុយរបស់អ៊ុយក្រែន ក្រុមហ៊ុនអាកាសចរណ៍នៅអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតបានផ្អាកជើងហោះហើរទៅកាន់ប្រទេសរុស្ស៊ី។ ប្រទេស​ថៃ​ក៏​បាន​ផ្អាក​ជើង​ហោះហើរ​ដូច្នេះ ប៉ុន្តែ​បាន​បន្ត​ដំណើរ​ការ​វិញ​ក្នុង​ខែ​តុលា​ឆ្នាំ​មុន។

ការពន្យាររយៈពេលគ្មានទិដ្ឋាការត្រូវបានគេមើលឃើញថា ដើម្បីទាក់ទាញជនជាតិរុស្សី សម្រាប់ដំណើរក្រៅប្រទេស ខណៈរដូវរងាដ៏ត្រជាក់របស់ប្រទេសពួកគេនឹងមកដល់ឆាប់ៗនេះ។

យ៉ាងណាមិញ នេះ មិនមែនលើកទៅ ១នោះទេ ព្រោះថ្មី ៗ នេះប្រទេសថៃ បានលើកលែងតម្រូវការទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសចិន និងកាហ្សាក់ស្ថានរហូតដល់ខែកុម្ភៈ ដែលពួកគេអាចស្នាក់នៅដោយគ្មានទិដ្ឋាការរហូតដល់ ៣០ ថ្ងៃដូច្នេះផងដែរ៕

ប្រភព៖ 3.nhk.or.jp

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]