កូរ៉េខាងត្បូង៖ ផលិតកម្មយក្សនៅកូរ៉េខាងត្បូងដ៏ល្បីល្បាញ SM Entertainment បានចេញមកបកស្រាយជុំវិញព័ត៌មានចចាមអារ៉ាមថា សមាជិក EXO ពីររូបគឺ Sehun និង Chanyeol បានចាកចេញពីផលិតកម្ម ទៅចូលរួមជាមួយផលិតកម្មថ្មីមួយផ្សេងទៀត។
នៅថ្ងៃទី១៧ខែតុលាកន្លងទៅ សារព័ត៌មាន SBS Entertainment News បានចុះផ្សាយថា Sehun និង Chanyeol បានចុះកុងត្រាជាមួយផលិតកម្មដែលជារបស់លោក Jung Hoon Tak ដែលជាអតីត CEO របស់ភ្នាក់ងារតារា iHQ និងសព្វថ្ងៃនេះជាទីប្រឹក្សារបស់ សមាគមន៍គ្រប់គ្រងឧស្សាហកម្មកម្សាន្តរបស់កូរ៉េ ដោយតារាចម្រៀងដ៏ល្បីទាំងពីររូបនេះបានព្រមព្រៀងជាមួយខាងផលិតកម្ម SM ក្នុងការឲ្យផលិតកម្មថ្មីគ្រប់គ្រងលើការងារផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែសម្រាប់ការងារជាមួយក្រុម EXO វិញគឺស្ថិតនៅក្រោម SM ដដែល។
យ៉ាងណាមិញ ភ្លាមៗនោះ SM បានចេញមុខមកបដិសេធច្បាស់ៗថា៖
ប្រភព៖: soompi
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]