កម្សាន្ត៖ ប្រិយមិត្ត ដែលនិយមតាមដានរឿងភាគកូរ៉េច្បាស់ធ្លាប់បានទស្សនារឿង Gangnam Beauty ដែលសម្ដែងដោយតារា Kpop ដ៏ល្បីល្បាញគឺ Cha Eun Woo និង តួឯកស្រី Lim Soo Hyang កាលពីឆ្នាំ២០១៨ កន្លងទៅនេះ។
ជាមួយគ្នានេះផងដែរ ភាពយន្ដភាគមួយនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាជុំវិញពិភពលោក។ ជាពិសេស វាបានធ្វើឲ្យតារាសម្ដែងប្រុសស្រីមួយគូនេះ ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងពីអ្នកគាំទ្រផងដែរ។
ទន្ទឹមនឹងនេះ តារាសម្ដែងស្រី Lim Soo Hyang បានធ្វើឲ្យគេចាប់អារម្មណ៍ម្ដងទៀត ដោយនាងបានលើកឡើងពីបទពិសោធន៍សម្ដែងជាមួយ Cha Eun Woo។ មិនតែប៉ុណ្ណោះ តួឯកស្រីរូបនេះ បានទម្លាយថា មាត់នាង និង តួប្រុសរូបសង្ហា បានហើម បន្ទាប់ពីថតចប់មួយឈុត។
លើសពីនោះ តារាស្រីវ័យ៣៣ឆ្នាំរូបនេះ បានបន្ដថា ដោយសារតែឈុតថើមមាត់គ្នា តម្រូវឲ្យថតច្រើនប្លង់ ដើម្បីចេញមកស្អាត រ៉ូមែនទិច ទើបពួកគេត្រូវថតថើមដ៏ដែលៗជាច្រើនដង ហើយត្រូវប្រើអស់រយៈពេល៦ម៉ោង រយៈពេល២ថ្ងៃទម្រាំតែបាន១វគ្គនេះ។
ជាពិសេស Soo Hyang បាននិយាយថា នាងមានការលំបាកបន្ដិច ដោយសារតែ Eun Woo គឺជាតារាប្រុសដ៏សង្ហាជាងគេនៅក្នុងវិស័យនេះ ហើយណាមួយលោកក៏ជាតារា Kpop ទៀត ទើបនាងរាងមានសម្ពាធបន្ដិច និង មិនហ៊ានលេងស្និតជាមួយប៉ុន្មាននោះទេ៕
ប្រភព៖ allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]