ភ្នំពេញ៖ ប្អូនៗកុមារាកម្ពុជាជាច្រើនរូបក្នុងក្រុម Moonlight ដែលបានឈ្នះប៊ូតុងមាសក្នុងវគ្គ Judge Audition របស់កម្មវិធី Cambodia’s Got talent រដូវកាលទី3 បានឡើងមកកាន់វគ្គ Live Show ហើយបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ យ៉ាងគួរឲ្យសរសើរ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីប្រឡងសមត្ថភាពលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ បានឈានចូលមកកាន់ វគ្គផ្សាយផ្ទាល់សប្តាហ៍ដំបូងហើយកាន់ពីរាត្រីថ្ងៃសៅ 14 តុលា 2023 នេះ ដែលបានធ្វើឡើងនៅស្ទូឌីយោ ទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើបអ៊ីអនមានជ័យ ផ្លូវ 60ម៉ែត្រ (អ៊ីអន3) វេលាម៉ោង 8យប់។

រូបភាព

មានបេក្ខជនជាច្រើនរូបនិងក្រុមដែលបានជាប់ពីវគ្គមុនៗ ឡើងមកបង្ហាញសមត្ថភាពក្នុងវគ្គផ្សាយផ្ទាល់ដ៏អស្ចារ្យ នេះ ហើយក្នុងនោះក្រុមប្អូនកុមារ Moonlight ដែលជាក្រុមទទួលបានប៊ូតុងមាសក៏បានឡើងមកបង្ហាញ ការសម្តែងដ៏ពិសេសក្នុងប្រធានបទការកាពារព្រៃឈើ ដែលធ្វើឲ្យអ្នកទស្សនាបានទទួលអារម្មណ៍គ្រប់រសជាតិ ទាំងញញឹម រំភើប និងអាណិតស្ទើរស្រក់ទឹកភ្នែកតាមផងដែរ។

រូបភាព
រូបភាព

មិនត្រឹមប៉ុណ្ណោះ ក្រុម Moonlight ទទួលបានការសរសើរមិនដាច់ពីមាត់គណៈកម្មការទាំង4 ហើយថែមទាំងទទួលបានការគាំទ្រច្រើនបន្តទៅកាន់វគ្គបន្ទាប់ថែមទៀតផង។

រូបភាព
រូបភាព

ចូលរួមទស្សនាកម្មវិធីប្រឡងសមត្ថភាពលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ វគ្គ Live Show សប្តាហ៍ទី 2 នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើបអ៊ីអនមានជ័យ ផ្លូវ 60ម៉ែត្រ (អ៊ីអន3) ថ្ងៃសៅរ៍ 21 តុលា 2023 វេលាម៉ោង 8យប់។

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]