ភ្នំពេញ៖ ភាពយន្តភាគខ្មែរដែលកំពុងចាក់ផ្សាយរៀងរាល់ម៉ោង 7យប់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រឿង ល្វា កំពុងតែធ្វើឲ្យអ្នកតាមដានសឹងដាច់ផ្ងាម្តងៗជាមួយនឹងសាច់រឿងក្រឡាប់ចាក់ខុសពីការស្មាន។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចូលរួមសម្តែងដោយតារាសម្តែងល្បីៗមានដូចជា ពៅ ពិសិដ្ឋ, ឆាយ នីតា, ធី ដានី, គឹម ស៊ីវឡាម នឹងតារាជាច្រើនរូបទៀត កំពុងតែញាំងឲ្យរឿង ល្វា ទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ភាពយន្តភាគខ្មែរ។

រូបភាព

សាច់រឿងក្នុងភាគ១ដូចធម្មតាៗទេ តែចាប់ពីភាគ២ទៅបានបង្ករចំណងបញ្ហាឲ្យអ្នកទស្សនាមិនអស់ចិត្ត តាមដានមួយភាគហើយមួយភាគទៀត ហើយដាច់រឿងក៏បត់បែនកាន់តែខ្លាំងឡើង តួដែលគិតថាល្អក៏ទៅជាងាក្រក់ តួដែលញញឹមៗក៏ក្លាយជាគួរឲ្យខ្លាច និយាយរួមមួយរឿងនេះ Plot Twist ញាក់សាច់មិនចាញ់រឿងបរទេសឡើយ។

រូបភាព
រូបភាព

គួរបញ្ជាក់ផងដែរថារឿង ល្វា កំពុងចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8យប់ លើកញ្ចក់ទូរទស្សន៍ហង្សមាសHDTV ហើយក៏អាចទស្សនាបានលើយូធូបក្នុងឆាណែល Hang Meas Khmer Drama បានផងដែរ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]