កូរ៉េខាងត្បូង៖ ផលិតកម្ម SM Entertainment បានចេញមុខមកបញ្ជាក់ថា សមាជិកក្រុម EXO ម្នាក់គឺ D.O បានចាកចេញពីផលិតកម្មហើយ។
កាលពីម្សិលមិញថ្ងៃទី១៨ខែតុលាកន្លងទៅ មានសារព័ត៌មានកូរ៉េជាច្រើនបានចុះផ្សាយថា D.O លែងនៅជ្រកកោនក្រោមផលិតកម្មយក្សមួយនេះទៀតហើយ បន្ទាប់ពីកុងត្រារបស់ពួកគេផុតកំណត់នៅខែវិច្ឆិកាឆ្នាំនេះ។
ភ្លាមៗបន្ទាប់ពីព័ត៌មាននេះផ្ទុះឡើង SM បានបញ្ជាក់ថា D.O នឹងចាកចេញពីផលិតកម្មមែន តែសកម្មភាពរួមគ្នាជាក្រុមជាមួយសមាជិក EXO ដទៃទៀតគឺស្ថិតក្រោមការគ្រប់គ្រងរបស់ SM ដដែល ពោលគឺមានតែសកម្មភាពផ្ទាល់ខ្លួនទេ ដែលគ្រប់គ្រងដោយផលិតកម្មថ្មី។
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]