កូរ៉េខាងត្បូង៖ ជាការពិតណាស់ លោក Bang Si Hyuk ឬ Bang PD ជាម្ចាស់ផលិតកម្ម ​​Big Hit Entertainment ក្រោយមកប្ដូរទៅជាឈ្មោះថា HYPE ដែលជាចំណុចចាប់ផ្ដើមនៃក្រុម BTS ធ្វើឲ្យពួកគេជោគជ័យមកដល់បច្ចុប្បន្ន ហើយសព្វថ្ងៃក្លាយជាផលិតកម្មដ៏ធំក្នុងចំណោមផលិតកម្មធំៗទាំង៤។

Bang Si Hyuk និង សមាជិកក្រុម BTS
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីលោក Bang PD វិញ លោកក៏ធ្លាប់ជាតារារ៉េបម្នាក់ដ៏ល្បីផងដែរ ដែលលោកធ្លាប់ជ្រកក្រោមផលិតកម្ម JYP ដែលកាន់កាប់ដោយ លោក Park Jinyoung ឬ J.Y.Park ។ ជាមួយគ្នានេះដែរ Bang PD និង J.Y.Park បានរាប់អានគ្នាជាបងប្អូនល្អ បើទោះបីជាអ្នកទាំងពីរក្លាយជាដៃគូប្រកួតប្រជែងក្នុងវិស័យសិល្បៈក៏ដោយ។

Bang Si Hyuk 

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អ្នកទាំងពីរបានចែករំលែកវីដេអូមួយ ដែលហ្វេនឃើញហើយកក់ក្ដៅចិត្ត ដោយ លោក Bang PD និង J.Y.Park បានដើរបណ្ដើរគ្នា ថតនៅក្នុងកម្មវិធីមួយ។ មិនតែប៉ុណ្ណោះ Bang PD បានសរសេរខេបសិនថា with my brother & teacher ដែលមានន័យថា ជាមួយបងប្រុស និងជាគ្រូ របស់លោក៕

Bang Si Hyuk
Bang Si Hyuk និង  Park Jinyoung
Park Jinyoung
Park Jinyoung

ប្រភព៖ allkpop

សូមទស្សនាវីដេអូតាមរយៈលីងនេះ ៖  Bang PD និង J.Y.Park

Park Jinyoung និង Bang Si Hyuk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]