កូរ៉េខាងត្បូង៖ តារាចម្រៀង LISA សមាជិកក្រុម BLACKPINK បន្តប្រមូលកំណត់ត្រាជាឈ្មោះរបស់នាងនៅលើវេទិកាតន្ត្រីផ្សេងៗគ្នាជុំវិញពិភពលោក ដោយបង្ហាញពីមូលហេតុដែលនាងត្រូវបានគេចាត់ទុកថាជាសិល្បករដ៏ធំបំផុតមួយក្នុងទសវត្សរ៍នេះ។
ជាថ្មីម្តងទៀតបទចម្រៀងដែលមានចំណងជើងថា «Money» របស់តារាស្រីរូបនេះ បានជំរុញឱ្យនាងទទួលសមទ្ធិផលសារជាថ្មី ទោះបីជាដំបូងជាបទ B-side ដោយគ្មានការផ្សព្វផ្សាយដោយផ្ទាល់ក៏ដោយ ក៏វាទទួលបានការចាប់អារម្មណ៍ជាលំដាប់នៅលើ YouTube ។
ដោយសារតែភាពល្បីល្បាញជាសាកលបទចម្រៀងនេះទទួលបានការចូលមើលដល់ទៅ ៩១៦ លានដង ដែលជាវីដេអូដែលមានអ្នកទស្សនាច្រើនជាងគេបំផុតដែលចេញដោយសកម្មភាព K-pop ក្នុងឆ្នាំ ២០២១៕
ប្រភព៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]