កូរ៉េខាងត្បូង៖ តារាចម្រៀងស្រីល្បីល្បាញប្រចាំក្រុមនារី BLACKPINK គឺ Jisoo បានបំបែកកំណត់ត្រាពិសេសមួយ ដោយមានវីដេអូបែប Fancam (ថតដោយអ្នកគាំទ្រ) មានអ្នកចូលមើលច្រើនបំផុតបើគិតទៅលើផ្នែកតារាស្រី។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូនោះជាវីដេអូបទ «FLOWER» ពេលឡើងសម្ដែងក្នុងកម្មវិធី SBS's Inkigayo ដែល Jisoo បានស្លៀករ៉ូបពណ៌ខ្មៅស្អាត គូជាមួយនឹងស្រោមជើងពណ៌ក្រហម និងមានផ្កានៅជាប់នឹងប្រអប់ដៃ មើលទៅស្រស់ស្អាតខ្លាំង និងជាសំលៀលបំពាក់ដែល Jisoo បានពាក់ក្នុង MV បទនេះផងដែរ។

Jisoo

មកគិតមកត្រឹមពេលនេះ វីដេអូនោះមានចំនួនអ្នកចូលមើលដល់ទៅ ៥០លានដង ដែលជាចំនួនមួយច្រើនបំផុត បើគិតវីដេអូបែប fancam របស់តារាចម្រៀងស្រី ដោយបានចំណាយពេលតែ៦ខែប៉ុណ្ណោះ តាំងពីវីដេអូនេះបានបង្ហោះចូលទៅក្នុង Youtube ៕

Jisoo
Jisoo

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]