ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា​ ក៏ដូចជាមូលនិធិគន្ធបុប្ផាស្វីស បានសម្តែងនូវសេចក្តីសោមនស្សរីករាយនិងគោរពអរគុណយ៉ាងជ្រាលជ្រៅ ចំពោះគ្រឹះស្ថានអង្គរ និងមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការបង្ហោះនៅលើផេកជាផ្លូវការរបស់ Dr. Beat Richner។

ជាក់ស្តែងតាមរយៈខ្លឹមសារ បានឲ្យដឹងថា ក្រោមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រគល់មូលប្បទានបត្រដែលទឹកប្រាក់ចំនួន ៣០៧ ៥៨៤ ដុល្លារអាមេរិក ដែលទទួលបានពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ដើម្បីរួមគ្នាបន្តបេសកកម្មសង្គ្រោះជីវិតទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ Dr. Beat Richner

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]