ថៃ៖ បានធ្វើឲ្យហ្វេនៗជាច្រើន កាន់តែតាមដានចំពោះ តារាសម្ដែងស្រី Prang Kanarun និង តារាសម្ដែងវ័យក្មេង Aob Obnithi ដែលបានបង្ហាញពីភាពស្និទ្ធស្នាលគ្នាខ្លាំង ធ្វើឲ្យអ្នកគាំទ្រទាំងរំភើបចិត្ត និងចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ពិតប្រាកដ។
ដោយឡែក ថ្មីៗនេះ ក្រោយពីការសួរនាំ និងសង្ស័យអំពីស្ថានភាពទំនាក់ទំនងរបស់តារាប្រុសស្រីទាំងពីររូបនេះហើយនេះ តារាសម្ដែងស្រី Prang ក៏បានចេញមកបង្ហាញ ក៏ដូចជារៀបរាប់អំពីរឿងមួយនេះ ដោយនៅក្នុងនោះ នៅពេលដែលត្រូវបានគេសួរនាំថាតើស្និទ្ធគ្នាយ៉ាងណានោះ រូបនាងបានលើកឡើងថា ពួកគេបាននៅក្នុងព័ត៌មានជាមួយគ្នា ហើយពិតជាបាននិយាយគ្នា ដោយសារតែអ្នកគ្រប់គ្នាផងដែរ។
ហើយនៅពេលដែលសួរថា តើថ្ងៃអនាគត Aob នឹងចែចង់ដែរឬអត់នោះ តារាស្រី Prang បាននិយាយថា នាងបានបើកចិត្តរួចហើយ ហើយក៏អាចនិយាយជាមួយមនុស្សគ្រប់គ្នាបាន ប៉ុន្តែនៅទីបញ្ចប់ នាងសុំទុកឲ្យជារឿងអនាគត។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានបង្ហើបថា ពេលនេះពួកគេនឹងមានគម្រោងរួមគ្នា ដែល បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការនៃការពិភាក្សា ដែលអ្នកគាំទ្រអាចទន្ទឹងរង់ចាំមើលបាន៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]