ភ្នំពេញ៖ នៅលើផេកហ្វេសប៊ុកមួយ បានបង្ហោះនូវដំណឹងដ៏សោកសៅ ឲ្យដឹងថាដំរីទេសចរណ៍ឈ្មោះ «សំបូរ» ដែលយើងស្គាល់ជាទូទៅថា «ដំរីវត្តភ្នំ» នោះបានស្លាប់កាលពីយប់មិញហើយនៅខេត្តមណ្ឌលគិរី ដែលជាកន្លែងចូលនិវត្តន៍ចុងក្រោយរបស់វា។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែល បានបន្តទៀថា ចំពោះមូលហេតុនៃការស្លាប់របស់ដំរីមួយនេះ គឺដោយសារវាឆ្លងជំងឺធ្មេញ ហេតុដូច្នេះ វាបានបណ្តាលឲ្យសុខភាព របស់វាចុះទ្រុឌទ្រោមខ្លាំង ក្នុងរយៈពេលមួយខែចុងក្រោយនេះ។

ចំពោះដំណឹងនេះ បានធ្វើឲ្យមហាជន មានសោកសង្រេកជាខ្លាំង ព្រោះប្រជាជនកម្ពុជានិងភ្ញៀវទេសចរបរទេសជាច្រើនសុទ្ធតែមានអនុស្សាវរីយ៍ជាមួយដំរីនេះ ដោយបម្រើវិស័យទេសចរណ៍ ក្នុងស្រុកជាយូរឆ្នាំរហូតដល់វ័យចូលនិវត្តន៍ក្នុងឆ្នាំ២០១៤ ហើយវាក៏ជាដំរីដ៏ចំណាស់នៃកម្ពុជា (អាយុ ៦៣ឆ្នាំ) ដែលបានរស់រួចផុតពីរបបខ្មែរក្រហមផងដែរ៕

ប្រភព៖ Amazing Cambodia

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]