ភ្នំពេញ៖ សព្វថ្ងៃនេះ ចំណាប់អារម្មណ៍លើបញ្ហាបរិស្ថានមានការកើនឡើងយ៉ាងខ្លាំងពីសំណាក់អតិថិជន ក៏ដូចជាតាមសហគ្រាសនីមួយៗ ដោយសារពួកគេបានឃើញអំពីផលអវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុជុំវិញពិភពលោក។ ដូចនេះ កិច្ចខំប្រឹងប្រែងជំរុញឱ្យមានគោលនយោបាយគាំពារបរិស្ថានត្រូវបានបង្កើតឡើងជាបន្ត     

បន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

Epson ដែលជាក្រុមហ៊ុនម៉ាស៊ីនព្រីនជាមួយបច្ចេកវិទ្យាឈានមុខគេលើពិភពលោក បានបង្កើតបចេ្ចកវិទ្យាមិនប្រើកម្តៅ (Heat-Free) សម្រាប់ម៉ាស៊ីនព្រីនពណ៌ម៉ូឌែល Inkjet រួចជាស្រេច ដើម្បីគាំទ្រដល់កិច្ចគាំពារ

បរិស្ថានសម្រាប់សហគ្រាសទាំងឡាយណាដែលនៅបន្ដប្រើប្រាស់ម៉ាស៊ីនព្រីនឡាស៊ែរសម្រាប់បំពេញការងារសំខាន់ៗរបស់ពួកគេនៅលើទីផ្សារ។ ទន្ទឹមនឹងនេះដែរ បចេ្ចកវិទ្យាមិនប្រើកម្តៅ (Heat-Free) របស់ក្រុមហ៊ុន Epson ផ្តល់ជូនដល់អតិថិជននូវការសន្សំសំចៃខ្ពស់ ហើយមិនប៉ះពាល់ដល់បរិស្ថាន។

រូបភាព

បច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free) មានលក្ខណៈពិសេសជាងម៉ាស៊ីនព្រីនឡាស៊ែរ ដែលត្រូវការឆ្លងកាត់ជំហានជាច្រើន និងទាមទារថាមពលខ្លាំងដើម្បីបង្កើតកម្ដៅក្នុងការបោះពុម្ព ព្រោះវាអាចបញ្ចេញទឹកថ្នាំនៅលើក្រដាសផ្ទាល់ដោយមិនចាំបាច់ប្រើប្រាស់កម្ដៅឡើយ។ ដូច្នេះហើយ ម៉ាស៊ីនព្រីនរបស់ Epson ដែលមានបច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free) អាចសន្សំសំចៃថាមពលបានរហូតដល់ទៅ 85% បើធៀបនឹងម៉ាស៊ីនព្រីនឡាស៊ែរ។ កាន់តែពិសេសជាងនេះទៅទៀត វាអាចទប់ស្កាត់ការបំភាយសារធាតុបំពុលនៃកាបូនឌីអុកស៊ីតបានដល់ទៅ 85% និងប្រើប្រាស់គ្រឿងបន្លាស់តិចជាង 59% ហើយវាក៏អាចការពារពីការខូចខាតក្បាលម៉ាស៊ីនផងដែរ។ លើសពីនេះ បច្ចេកវិទ្យាមិនប្រើកម្តៅ (Heat-Free) ជួយសន្សំសំចៃពេលវេលាបានច្រើន ពីព្រោះវាធានាថាម៉ាស៊ីនអាចចាប់ផ្តើមព្រីនដោយពុំចាំបាច់ប្រើពេលសម្រាប់កម្ដៅម៉ាស៊ីនទុកមុន ពោលគឺ បន្ទាប់ពីម៉ាស៊ីនព្រីនត្រូវបានបើក យើងអាចចាប់ផ្តើមព្រីនបាន    ភ្លាមៗ និងបន្តកិច្ចការបានយ៉ាងរហ័សទាន់ចិត្ត។ ចំណែកឯគុណភាព និងកម្រិតច្បាស់នៃទិន្នផលរបស់វាវិញ ក៏គួរជាទីពេញចិត្តដូចជាម៉ាស៊ីនព្រីនឡាស៊ែរដែរ។

រូបភាព

ក្រុមហ៊ុន Epson បានបញ្ចេញលក់ម៉ាស៊ីនព្រីនជាមួយបច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free) ជាច្រើនម៉ូឌែលរួចមកហើយទៅកាន់ទីផ្សារ ដើម្បីបំពេញតាមតម្រូវការនានា និងមានការធានាដល់អតិថិជននឹងទទួលបានឧបករណ៍ដ៏ស័ក្តិសមបំផុតសម្រាប់តម្រូវការរបស់ពួកគាត់។ ម៉ូឌែលខ្លះត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ខ្លះទៀតសម្រាប់អាជីវកម្មខ្នាតតូច និងម៉ាស៊ីនព្រីនខ្នាតធំដែលមានល្បឿនលឿនសម្រាប់សហគ្រាសធំៗជាដើម។

នៅចុងឆ្នាំ 2022 សាជីវកម្ម Seiko Epson បានប្រកាសអំពីទិសដៅអាជីវកម្មឆ្ពោះទៅរកកិច្ចគាំពារបរិស្ថានរបស់ខ្លួន ដោយប្រកាសជាមួយនឹងផែនការបញ្ឈប់ការលក់ម៉ាស៊ីនព្រីនឡាស៊ែរ ផ្ដោតសំខាន់លើការលក់ក្បាលម៉ាស៊ីនព្រីនដែលមិនប្រើកម្ដៅ (Heat-Free) និងម៉ាស៊ីនព្រីនពណ៌ម៉ូឌែល Inkjet ហើយក្រុមហ៊ុនក៏ប្តេជ្ញានឹងបន្តអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗសម្រាប់កិច្ចគាំពារបរិស្ថានផងដែរ។

ជាមួយនឹងកុ្រមហ៊ុនដទៃទៀតជុំវិញពិភពលោក ក្រុមហ៊ុន Epson នឹងបោះជំហានទៅមុខដើម្បីបន្តកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការជួយគាំពារបរិស្ថាននៅតំបន់អាស៊ីអាគ្នេយ៍ ដែលស្របទៅនឹង “ចក្ខុវិស័យសម្រាប់បរិស្ថាននៅឆ្នាំ 2050” របស់ខ្លួន។

បច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free) ដែលត្រូវបានបង្កើតឡើងសម្រាប់កិច្ចគាំពារបរិស្ថាននេះ គឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យបន្ថែមទៀតនាថ្ងៃអនាគតរបស់ក្រុមហ៊ុន Epson។ ក្រុមហ៊ុន Epson មានគោលបំណងមិនត្រឹមតែជួយកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់អាជីវកម្មរបស់អតិថិជនគ្រប់មជ្ឈដ្ឋានរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ចង់បង្កើតពិភពលោកដ៏ល្អប្រសើរមួយសម្រាប់មនុស្សជំនាន់ក្រោយផងដែរ ពោលគឺជំរុញឱ្យសហគ្រាសគ្រប់បណ្តាញទាំងអស់កាន់តែយកចិត្តទុកដាក់បន្ថែមទៀតលើកិច្ចគាំពារបរិស្ថាន។ ចាប់ពីពេលនេះតទៅ កិច្ចគាំពារបរិស្ថាននឹងក្លាយជាប្រធានបទដ៏សំខាន់ ដែលមិនត្រឹមតែផ្ដោតលើ CSR ឬសកម្មភាពទីផ្សារនោះទេ តែជាបេសកកម្មចំបងសម្រាប់អាជីវកម្មទាំងអស់ផងដែរ ជាពិសេសសហគ្រាសធំៗ។ កិច្ចគាំពារបរិស្ថាននឹងកំណត់គោលដៅ និងទ្រង់ទ្រាយនៃអាជីវកម្មរបស់សហគ្រាសទាំងឡាយ។ សម្រាប់សាជីវកម្ម Seiko Epson កិច្ចគាំពារបរិស្ថានបានក្លាយជាផ្នែកមួយនៃអត្តសញ្ញាណរបស់សាជីវកម្ម ដែលបានបង្កើតឡើងជាមួយបច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free) នៅលើទីផ្សារ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]