យល់ដឹង៖ ការសម្ភាសន៍ គឺជាដំណាក់កាលមួយដែលអ្នកដាក់ពាក្យធ្វើការ ចូលទៅណែនាំខ្លួន ក៏ដូចជាសួរនូវរាល់សំណួរដែលអ្នកគ្រប់គ្រងក្រុមហ៊ុនចង់ដឹង មុននឹងឆ្លងកាត់ការជ្រើសរើសចូលទៅបម្រើការងារនៅក្នុងក្រុមហ៊ុន។ អ្នកត្រូវត្រៀមសំណួរដើម្បីឆ្លើយ និងបង្ហាញអកប្បករិយាឲ្យបានសមរម្យ ដើម្បីធ្វើឲ្យអ្នកគ្រប់គ្រងក្រុមហ៊ុនចាប់អារម្មណ៍អ្នក។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មិនប្រាកដថាអ្នកត្រូវតែឆ្លើយនូវរាល់សំណួរ ដែលអ្នកសម្ភាសន៍សួរអ្នកនោះឡើយ។ ខាងក្រោមនេះជាសំណួរដែលអ្នកមានសិទ្ធិមិនឆ្លើយអំឡុងពេលសម្ភាសន៍៖

១. ទាក់ទងនឹងស្ថានភាពគ្រួសារ

ជាធម្មតា ក្រុមហ៊ុនខ្លះគេមានច្បាប់ហាមអ្នកមានគ្រួសារ (ស្វាមី ឬភរិយា) ចូលបម្រើការ ដូច្នេះបើសិនជាគេសួរអ្នកពីស្ថានភាពគ្រួសារថានៅលីវ ឬមានគ្រួសារ គឺវាមិនអីនោះឡើយ។ ប៉ុន្តែបើក្រុមហ៊ុននោះ ពុំមានច្បាប់ចែងថាអ្នកមានគ្រួសារមិនអនុញ្ញាតឲ្យចូលបំពេញការងារ ហើយគេសួរដេញដោលអ្នកពីស្ថានភាពគ្រួសាររបស់អ្នកនោះ គឺអ្នកមានសិទ្ធិមិនឆ្លើយបាន។

២. ទាក់ទងនឹងកូនៗរបស់អ្នក

ដូចគ្នាទៅនឹងសំណួរខាងលើដែរ បើសិនជាអ្នកសម្ភាសន៍សួរអ្នកថាអ្នកមានកូនហើយឬនៅ? តើពេលណាអ្នកមានគម្រោងយកកូន? តើអ្នកចង់បានកូនប៉ុន្មាននាក់? គឺសុទ្ធសឹងជាសំណួរអ្នកមានសិទ្ធិបដិសេធមិនឆ្លើយ លើកលែងតែការងារដែលអ្នកដាក់នោះវាពាក់ព័ន្ធនឹងការថែទាំកុមារជាដើម។

រូបភាពតំណាង

៣. ទាក់ទងនឹងអាយុ

ការសួរអាយុទៅកាន់អ្នកដទៃនាពេលធម្មតាគឺវាមិនសមរម្យណាស់ហើយ ដូច្នេះបើគេសួរពីអាយុអ្នក នៅអំឡុងពេលបទសម្ភាសន៍គឺអ្នកមានសិទ្ធិមិនឆ្លើយបាន ព្រោះអ្នកសម្ភាសន៍អាចមើលឃើញថ្ងៃខែឆ្នាំកំណើតរបស់អ្នកនៅលើ CV រួចហើយ។

៤. ទាក់ទងនឹងសាសនារបស់អ្នក

សំណួរនេះក៏អ្នកមានសិទ្ធិមិនឆ្លើយបានដែរ ព្រោះវាជារឿងផ្ទាល់ខ្លួនរបស់អ្នក លើកលែងតែកន្លែងការងាររបស់អ្នកជ្រើសរើសតែបុគ្គលិកដែលកាន់សាសនាណាមួយ។

រូបភាពតំណាង

៥. ទាក់ទងនឹងហិរញ្ញវត្ថុរបស់អ្នក

បើអ្នកសម្ភាសន៍សួរអ្នកពីកំណត់ត្រាហិរញ្ញវត្ថុ ឬទាក់ទងនឹងប្រាក់សន្សំរបស់អ្នក ប្រាក់បណ្ដាក់ទុន ប្រាក់នានា... ឬក៏លេខកូដសម្ងាត់កាតធនាគាររបស់អ្នកជាដើមគឺអ្នកមិនគួរឆ្លើយដាច់ខាត។

៦. ទាក់ទងនឹងអាសយដ្ឋានរបស់អ្នក

អ្នកមានសិទ្ធិមិនឆ្លើយទាក់ទងនឹងអាសយដ្ឋានរបស់អ្នក បើសិនជាអ្នកសម្ភាសន៍ព្យាយាមជជីកសួរ។ សំណួរដែលពួកគេអាចសួរអ្នកបានគឺអ្នកអាចផ្លាស់ប្ដូរទីតាំងមកធ្វើការជិតកន្លែងការងារដែរឬអត់ជាដើម៕  

រូបភាពតំណាង

ប្រភព៖: fastweb

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]