បរទេស៖ ថ្មីៗនេះ កាលពីថ្ងៃទី ១៩ ខែតុលា ដោយយោងតាម TMZ បានរាយការណ៍ថា កីឡាករ លោក Travis Kelce ដែលត្រូវបានគេស្គាល់ថាជាគូណាត់ របស់តារាចម្រៀងស្រី Taylor Swift បានទិញផ្ទះថ្មីមួយ នៅទីក្រុង Kansas សហរដ្ឋអាមេរិក ក្នុងតម្លៃជិត ៦ លានដុល្លារ ។

តាមរយៈនោះដែរ ក៏ត្រូវបានគេដឹងថា ផ្ទះប្រណីតមួយនេះ ស្ថិតនៅក្នុងសហគមន៍លំនៅដ្ឋានមានច្រកចេញចូល ខណៈដែលផ្ទះនេះផ្ទាល់ មានបន្ទប់គេង ៦ បន្ទប់ទឹក ៦ និងទំហំផ្ទះប្រមាណជាង ១,៤៨៦ ម៉ែត្រការ៉េ។ មិនត្រឹមតែប៉ុណ្ណោះ កន្លែងនេះ ក៏មានអាងហែលទឹកភ្ជាប់នឹងទឹកធ្លាក់ ទីលានវាយកូនបាល់ និងទីលានវាយកូនហ្គោលខ្នាតតូចផងដែរ។
ម៉្យាងវិញទៀត បើយោងតាម TMZ ថែមទាំងបានបង្ហាញពីហេតុផលដែល លោក Travis Kelce ចង់ផ្លាស់ទៅផ្ទះថ្មីនេះ គឺដោយសារតែ លោកចង់បានភាពឯកជនកាន់តែច្រើនជាងមុន ខណៈដែលរូបលោកមានអារម្មណ៍មិនស្រួលជាមួយកន្លែងចាស់ ព្រោះវាមានភាពងាយស្រួលចូល និងមានមនុស្សជាច្រើនឆ្លងកាត់។

ជាពិសេស ការណាត់ជួបជាមួយ Taylor Swift ក៏ត្រូវបានគេនិយាយថា ជាហេតុផលមួយដែលធ្វើឱ្យ Travis Kelce សម្រេចចិត្តទិញផ្ទះថ្មី ព្រោះតែតារាចម្រៀងស្រីដ៏ល្បីរូបនេះ តែងតែត្រូវបានតាមដានដោយ paparazzi ទៅថតរូប ដូច្នេះហើយ គូណាត់អ្នកទាំងពីរ ត្រូវការកន្លែងឯកជន និងសុវត្ថិភាពបន្ថែមទៀត ដើម្បីកុំឱ្យមានការរំខាននៅពេលណាត់ជួបគ្នា៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]