ភ្នំពេញ៖ កាលពីថ្មីៗនេះ កន្លងទៅនេះ មានគណនី TikTok មួយបានបង្ហោះវីដេអូបង្ហាញអំពីទិដ្ឋភាពចរាចរណ៍ឆ្លងកាត់របស់ឡានម៉ូតូ នៅលើស្ពានថ្មី ដែលជាស្ពានឆ្លងពីកោះពេជ្រ ទៅកោះនរាហ៍។ នៅក្នុងនោះផងដែរ គេបាននិយាយថា ស្ពាននេះ ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានហើយ បើទោះបីជាមិនទាន់សម្ភោធជាផ្លូវការក៏ពិតមែន។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ អាចធ្វើចរាចរណ៍ឆ្លងកាត់ស្ពានកោះនរាហ៍ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះតទៅ។ ជាមួយគ្នានេះផងដែរ គេសង្កេតឃើញថា មានចំនួនយានយន្ដបើកបរឆ្លងកាត់យ៉ាងច្រើនកុះករ។

រូបភាព

គួរបញ្ជាក់ផងដែរថា ស្ពានបេតុងខ្សែកាបកោះនរាហ៍ ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរាហ៍ ស្ថិតក្នុង ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន កំពុងតែសាងសង់ជិតរួចរាល់ជាស្ថាពរហើយ នៅឡើយតែចាំថ្ងៃបើកសម្ភោធជាផ្លូវការ ដែលសល់ត្រឹមតែ១ខែទៀតប៉ុណ្ណោះ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ Vann Saray 

@vann_saray

♬ original sound - Vann Saray
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]