ភ្នំពេញ ៖ រាប់ចាប់តាំងពីថ្ងៃដែលបើកដំណើរការ រហូតមកទល់ពេលនេះ ផ្សារទំនើប ហ្វាន់ ម៉ល់ គឺជាចំណុចគោលដៅមួយរបស់យុវវ័យជាច្រើនរូប។ មិនថាការរចនារបស់ម៉ល់ ចំណីអាហារ នឺងបរិយាកាស គឺទាក់ទាញចិត្តយុវវ័យយើង គួរឪ្យកត់សម្គាល់ ដែលធ្វើឪ្យផ្សារទំនើបដែលនៅចំកណ្តាលទីក្រុងមួយនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង។ ហើយដើម្បីជាការឆ្លើយតប ជាមួយនិងការគាំទ្រ ក៏ដូចជាការអបអរសាទរ Fun Mall គម្រប់ខួប១ឆ្នាំនេះដែរ ខាង Fun Mall នឹងប្រារព្ធធ្វេីព្រឹត្តិការណ៍ដ៏ធំ និងអស្ចារ្យមួយ នៅថ្ងៃ ២១ និង ២២ ខែតុលានេះ។

រូបភាពអំពីកម្មវិធី Fun Mall 1st Year Anniversary
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីសប្បាយៗ រួមផ្សំនិងរង្វាន់ជាច្រើនដែល Fun Mall ត្រៀមរួចជាស្រេច ដើម្បីផ្តល់ឪ្យអតិថិជនរបស់ខ្លួននៅក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ ៖

1. CAKE SHARING

ការកាត់នំខេកដ៏ធំបំផុតរួមគ្នា ជាមួយអ្នកដែលមានខែកំណើត ក្នុងខែតុលានេះ នឹងផុសទ្បើងចំកណ្តាលផ្សារទំនើបរបស់ Fun Mall។

2. 1$ TO 10$ FUN CHEQUE

1$ to 10$ Fun Cheque គឺជាការលេងហ្គេម ដែលលោកអ្នកគ្រាន់តែយកលុយ 1$ ឬ 4000រៀល មកប្តូរនៅខាង Fun Mall Customer Service ជាមួយនិងលក្ខខណ្ឌងាយៗ នោះអ្នកនឹងទទួលបានសែកចំនួន 10$ ភ្លាមៗ ដែលអាចចាយបាននៅក្នុងផ្សារទំនើប ហ្វាន់ ម៉ល់។

រូបភាពអំពីកម្មវិធី Fun Mall 1st Year Anniversary

3. LIVE MUSIC ( MUSIC UNDER THE SKY )

ការប្រគុំតន្រ្តីនាពេលល្ងាច ដែលឪ្យឈ្មោះថា "MUSIC UNDER THE SKY" នៅលើដំបូលរបស់ផ្សារទំនើប ហ្វាន់ ម៉ល ជាមួយការចូលរូមពីក្រុមសិល្បៈករល្បីៗជាច្រើនរូប ដែលមានដូចជា ៖

តារាស្រី ពេជ្រ សូលីកា លោក លីម តិចម៉េង ក្រុម D-Man, M-Fatt និង Emi ជាដើម។ មិនតែប៉ុណ្ណោះ ថែមទាំងមានការរៀបចំ ស្តង់អាហារជាហូហែរតម្រៀបជាជួរ នៅជាន់លើនេះទៀតផង។

រូបភាពអំពីកម្មវិធី Fun Mall 1st Year Anniversary

4. ការផ្សងសំណាងយក iPhone 15 Pro Mac និងរង្វាន់ជាច្រើនទៀតជាមួយ Fun Mall Super Lucky

ដើម្បីចូលរួមលេង យើងគ្រាន់តែយក recipe ដែលយើងចាយចាប់ពី 5$ ទ្បើងទៅនៅក្នុងផ្សារទំនើប Fun Mall

ទៅប្តូរយក Fun Mall Super Lucky ពីខាង Customer Service រួចបំពេញឈ្មោះដាក់ចូលធុញឆ្នោតរួចជាការស្រេច។

រូបភាពអំពីកម្មវិធី Fun Mall 1st Year Anniversary

កម្មវិធីសប្បាយៗ រង្វាន់ដ៏ច្រើន ជាមួយនិងការប្រូម៉ូសិនជាហូរហែល នឹងចូលខ្លួនមកបម្រើអតិថិជនរបស់ផ្សារទំនើប ហ្វាន់ ម៉ល ទាំងមូល ក្នុងរយៈពេល 2ថ្ងៃពេញ។

រូបភាពអំពីកម្មវិធី Fun Mall 1st Year Anniversary

បើចង់ដឺងថាសប្បាយយ៉ាងណា ជួបគ្នានៅក្នុង Fun Mall 1st Year Anniversary ទាំងអស់គ្នានៅថ្ងៃ ២១.២២ តុលា ២០២៣ ចាប់ពីព្រឹកម៉ោង 09:00 តទៅ។

Happy Fun Mall 1st Year Anniversary!

រូបភាពអំពីកម្មវិធី Fun Mall 1st Year Anniversary
រូបភាពអំពីកម្មវិធី Fun Mall 1st Year Anniversary
រូបភាពអំពីកម្មវិធី Fun Mall 1st Year Anniversary

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]