កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះរឿងរ៉ាវចម្រូងចម្រាស ដែលបានឲ្យដឹថា តារាសម្តែង Lee Sun Gyun ត្រូវបានបញ្ជាក់អត្តសញ្ញាណថា ជាកំពូលតារាសម្តែងប្រុសកូរ៉េ ដែលជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតគ្រឿងញៀន។
អ្នកនិយមលេងអ៊ីនធឺណិតបានចាប់ផ្តើមស្មានថា Lee Sun Gyun គឺជាកំពូលតារា «Mr.L» ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន ហើយភ្នាក់ងារ HODU&U Entertainment របស់លោកបានឆ្លើយតបទៅនឹងរបាយការណ៍នេះ។
យ៉ាងណាមិញកាលពីថ្ងៃទី ២០ ខែតុលា ក្រុមហ៊ុន HODU&U Entertainment បានបញ្ជាក់ថា បច្ចុប្បន្ន Lee Sun Gyun កំពុងជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតគ្រឿងញៀន ប៉ុន្តែពួកគេមិនបានបញ្ជាក់ថា ការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀននេះជាការពិតឬយ៉ាងណានោះទេ។
Lee Sun Gyun ត្រូវបានគេស្គាល់ដោយសាររូបលោក ដើរជាតួអង្គល្បីជាច្រើន មានដូចជា «A Hard Day» «ll About My Wife» «Helpless» ជាពិសេសនោះ រឿងឈ្នះពានរង្វាន់ Oscar «Parasite» ផងដែរ៕
រង់ចាំព័ត៌មានថ្មីៗអំពីករណីនេះ!
ប្រភព៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]