កូរ៉េខាងត្បូង៖ មិនត្រឹមតែមានការចាប់អារម្មណ៍ទៅលើការងារដ៏មមាញឹក ពីតារាស្រី Song Hye Kyo ហើយ តែការបង្ហាញសម្រស់ ក៏ដូចជាស្ទាយ៍តុបតែងខ្លួនរបស់នាង ក៏ត្រូវបានហ្វេនៗ ទស្សនិកជន យកចិត្តទុកដាក់មិនចាញ់គ្នានោះដែរ។

ជាក់ស្ដែង ថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ បានទាញយកចិត្តអ្នកគាំទ្រយ៉ាងខ្លាំង ក្រោយពីបានចេញមកបង្ហោះរូបថតជាមួយឆ្កែចិញ្ចឹមរបស់ខ្លួន ហើយបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ៗ ពីសម្រស់ក្នុងវ័យជាង៤០ឆ្នាំរបស់នាង។

ក្នុងនោះដែរ នៅលើ Instagram របស់ តារាស្រី Song Hye Kyo បានបង្ហោះរូបថតជាមួយឆ្កែ និងបានរៀបចំខ្លួនស្លៀកពាក់អាវពណ៌ផ្កាឈូក និងខោ ទម្លាក់សក់វែងចុះក្រោម បង្ហាញស្នាមញញឹមដាក់កាមេរ៉ា ដែលតាមរយៈការបង្ហាញបែបនេះ បានធ្វើឲ្យទស្សនិកជន ចូលមកសរសើររូបនាង ចំពោះសម្រស់ដ៏លេចធ្លោ និងមានស្បែករលោងស្អាត ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]