បរទេស៖ តាមរយៈការបង្ហោះ ចុះផ្សាយ លើក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅលើគេហទំព័រផ្លូវការ worldtravelawards បានបង្ហាញថា​ កម្ពុជា ទទួលបានជ័យលាភី ចំនួន ២ នៅក្នុងក្របខណ្ឌនៃ «ពានរង្វាន់នៃការធ្វើដំណើរពិភពលោក» សម្រាប់ឆ្នាំ២០២៣។

ជាមួយគ្នានេះផងដែរ តាមប្រភពដដែលបានបន្តទៀតថា កម្ពុជា បានឈ្នះពានទី ១ ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី «Asia’s Leading Cultural Destination» ខណៈពានរង្វាន់ទី ២គឺ កម្ពុជា ជាគោលដៅទេសចរណ៍យុវជនឈានមុខគេនៅតំបន់អាស៊ី «Asia’s Leading Youth Travel Destination»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបានបញ្ជាក់ឲ្យឃើញថា ការបង្ហាញពីភាពទាក់ទាញនៃការរីកលូតលាស់របស់កម្ពុជា ជាគោលដៅទេសចរណ៍កំពូល  បានឈានទទួលពានរង្វាន់ដ៏មានកិត្យានុភាពចំនួនពីរនៅក្នុងកម្មវិធី World Travel Awards 2023 ជាប្រទេសដែលមានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបនិងភាពរស់រវើកដូច្នេះដែរ៕

ប្រភព៖ ក្រសួងទេសចរណ៍

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]