វៀតណាម៖ តារាម៉ូដែល និងជាតារាសម្ដែងវៀតណាម Ngoc Trinh ត្រូវបានឃុំខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ពីបទជិះម៉ូតូខុសបរិបទ ហើយបង្ហោះសកម្មភាពនៅលើអ៉ីនធឺណែតជាគម្រូដ៏អាក្រក់ទៅអ្នកទស្សនា។

Ngoc Trinh
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងប៉ូលីសជាច្រើននាក់បានផ្ទៀងផ្ទាត់ព័ត៌មានអំពី Trinh ការជិះម៉ូតូធំ និងប្រព្រឹត្តិអំពើល្មើសច្បាប់ នៅលើដងផ្លូវក្នុងទីក្រុង ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ទៅអ្នកដទៃ។

រូបភាព

ការស៊ើបអង្កេតមួយបានបង្ហាញថា Trinh មិនមានប័ណ្ណបើកបរម៉ូតូធំ ប៉ុន្តែបាន ជិះម៉ូតូម៉ាក BMW ដែលមានទំហំស៊ីឡាំង 999 cm3 កាលពីថ្ងៃទី ៦ ខែតុលា នៅលើផ្លូវ D15 នៃតំបន់ Hi-Tech នៅក្នុងទីក្រុងរណប Tang Nhon Phu B Ward ។

បន្ថែមពីនេះ ប៉ូលិស​បាន​និយាយ​ថា តារាម៉ូដែល វ័យ ៣៤ឆ្នាំរូបនេះ បានធ្វើកាយវិការ មិនសមរម្យ ដោយ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គ្រោះថ្នាក់ ដូចជា​ដេក និង​លុត​ជង្គង់​លើ​ម៉ូតូ ខណៈ​នាង​មិន​ពាក់​ឈុត​ការពារ​អ្វី​ទាល់តែសោះឡើយ។

Ngoc Trinh
Ngoc Trinh
Ngoc Trinh

ប៉ូលិសបាននិយាយថា វីដេអូរបស់នាងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមប្រព័ន្ធអ៉ីនធឺណែតជាមួយនឹងការបង្ហោះ Facebook និងលើគេហទំព័រផ្សេងៗគ្នា និងវីដេអូ YouTube ទទួលបានការរិះគន់ជាសាធារណៈយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា៕

Ngoc Trinh
Ngoc Trinh
Ngoc Trinh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]