កូរ៉េខាងត្បូង៖ សមាជិកក្រុមចម្រៀងនារី BLACKPINK គឺ Lisa ត្រូវបានគេចាត់ទុកជាតារាចម្រៀងម្នាក់ដ៏មានឥទ្ធិពល ដែលមានទេពកោសល្យសិល្បៈទាំងការរាំនិងច្រៀង នៅលើឆាកតន្ត្រី។

Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយថ្មីៗកន្លងទៅនេះ Lisa បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយបានបំបែកកំណត់ត្រាក្លាយជាតារាចម្រៀងនារីទោលរបស់កូរ៉េខាងត្បូង ដែលមានអ្នកចូលស្តាប់បទចម្រៀងរបស់នាងនៅលើ Spotify បានច្រើនជាងគេបង្អស់ បើទោះបីនាងមានបទផ្ទាល់ខ្លួនត្រឹមតែ៤បទប៉ុណ្ណោះក៏ដោយ។

Lisa

ជាក់ស្ដែងមានអ្នកគាំទ្រចូលទៅស្ដាប់បទចម្រៀងរបស់ Lisa នៅលើ Spotify ដល់ទៅជាង១.៨ពាន់លានដង ដោយក្នុងនោះបទ «MONEY» បានក្លាយជាបទដែលមានអ្នកចូលទៅស្ដាប់ច្រើនជាងគេ ដល់ទៅ១ពាន់លានដង ដោយថែមទាំងបានទទួលការបំបែកកំណត់ត្រាពី Guiness World Records ក្នុងនាមជាបទចម្រៀង K-POP ច្រៀងដោយតារាចម្រៀងទោលដែលមានអ្នកចូលស្ដាប់ច្រើនជាងគេទៀតផង។

Lisa

គួរបញ្ជាក់ផងដែរថា Lisa ត្រូវការពេលត្រឹមតែ ៧៦៨ថ្ងៃ ប៉ុណ្ណោះក្នុងការឈានមកដល់ការបំបែកកំណត់ត្រាដ៏អស្ចារ្យនេះ៕  

Lisa
Lisa

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]