កម្សាន្ត៖ ជាការពិតណាស់ បច្ចុប្បន្ននេះ អាចនិយាយបានថា វិស័យសិល្បៈខ្មែរកាន់តែមានភាពរីកចម្រើន ដោយមានសិល្បករសិល្បការិនីល្បីៗជាច្រើន បានបង្ហាញពីសមត្ថភាព និងជំនាញខុសៗគ្នាបានយ៉ាងល្អ ដែលធ្វើឲ្យទស្សនិកជន និងប្រិយមិត្តដែលបានតាមដានកាន់តែមានការពេញចិត្ត និងកោតសរសើរចំពោះពួកគេ។

មិនត្រឹមតែប៉ុណ្ណោះ ចំពោះសិល្បករមួយចំនួន ក៏បានធ្វើឲ្យហ្វេនៗអ្នកគាំទ្រ កាន់តែមានភាពភ្ញាក់ផ្អើល ព្រោះមិនត្រឹមបានប្រឡូក នៅក្នុងវិស័យសិល្បៈនេះតែម្នាក់ឯងនោះទេ តែ ពួកគេថែមទាំងមានបងប្អូនបានចូលរួម បង្ហាញសមត្ថភាពនៅក្នុងវិថីនេះជាមួយគ្នាទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ទាំងបងទាំងប្អូនរបស់ពួកគេ ក៏បានបង្ហាញពីជំនាញ ក៏ដូចជាទេពកោសល្យយ៉ាងល្អទៅកាន់ទស្សនិកជន និងធ្វើឲ្យប្រជាប្រិយភាពកាន់តែកើនឡើង មិនចាញ់គ្នានោះឡើយ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើចង់ជ្រាបច្បាស់ថា ជាតារារូបណាខ្លះ សូមទស្សនារូបភាពខាងក្រោម៖ 

១. តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ និង លោក នីកូ

លោក ណុប បាយ៉ារិទ្ធ និង លោក នីកូ

២. តារាចម្រៀង លោក សុវត្ថិ មុនីវណ្ណ លោក សុវត្ថិ មុនីនាគ និង លោក សុវត្ថិ សិរីវុឌ្ឍ

លោក សុវត្ថិ មុនីវណ្ណ លោក សុវត្ថិ មុនីនាគ និង លោក សុវត្ថិ សិរីវុឌ្ឍ

៣. តារាសម្ដែង លោក ចន អេឡិចដាហ្វី និង លោក អេឡិចហ្សូរ៉ា

លោក អេឡិចហ្សូរ៉ា និង លោក ចន អេឡិចដាហ្វី

៤. តារាចម្រៀង លោក ដួង វីរៈសិទ្ធ និង លោក ម៉ម ពេជ្ជរិទ្ធ

លោក ដួង វីរៈសិទ្ធ និង លោក ម៉ម ពេជ្ជរិទ្ធ

៥. Influencer លោក ហេង សុខវាសនា និង ហេង វិសាល 

លោក ហេង វិសាល និង ហេង សុខវាសនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]