យល់ដឹង៖ គ្មានអ្នកណាកើតមកចង់មានសាច់ខ្លាំងនោះទេ បើជ្រើសរើសបាន គ្រប់គ្នាសុទ្ធតែប្រាថ្នាចង់បានរាងកាយមួយដែលមានសុខភាពល្អជាក់ជាមិនខាន ប៉ុន្តែកត្តាខ្លះក៏ធ្វើឲ្យពួកគេមានសាច់ច្រើនជាងអ្នកដទៃ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការមានសាច់ មិនមែនសុទ្ធតែមកពីទទួលទានអាហារច្រើនលើសកម្រិតទេ តែក៏អាចដោយសារបញ្ហាសុខភាព ឬកត្តាហ្សេនជាដើម ដូច្នេះអ្នកមិនគួរវិនិច្ឆ័យលើរូបរាងរបស់នរណាម្នាក់ ថាឲ្យតែមានសាច់គឺសុទ្ធតែមកពីការទទួលទានអាហារនោះឡើយ ផ្ទុយមកវិញត្រូវចួលរួមលើកទឹកចិត្តនិងគាំទ្រពួកគេ។

យ៉ាងណាមិញ ឃ្លាទាំងនេះគឺអ្នកមិនគួរនិយាយទៅកាន់មនុស្សដែលមានសាច់ខ្លាំងនោះឡើយ៖

១. "កាលណាបានចាប់ផ្ដើមតមអាហារ?" 

សំណួរនេះមានន័យថាអ្នកមិនអាចទទួលយកសភាពរាងកាយរបស់គេបាននោះឡើយ និងជាន័យមួយដែលសើចចម្អកគេ។ អ្និត្រូវចាំថាតមឬមិនតម គឺជាជម្រើសរបស់គេ មិនមែនជាអ្វីដែលអ្នកត្រូវសម្រេចចិត្តជំនួសទេ។ ២. "បើអ្នកឈប់ខ្ជិល ប្រហែលលែងមានសាច់អ៊ីចឹងហើយ"

នេះក៏ជាសម្ដីពិបាកស្ដាប់ខ្លាំងណាស់ដែរ មនុស្សដែលមានសាច់មិនមែនខ្ជិលសម្រកទេ តែមានកត្តាជាច្រើនក្នុងជីវិតគេដែលអ្នកមិនដឹង ធ្វើឲ្យគេមានរូបរាងបែបនេះ។

រូបភាពតំណាង

៣. "ច្បាស់ហើយថាចង់ញ៉ាំអាហារហ្នឹង?"

សំណួរនេះមានន័យថា អ្នកកំពុងព្យាយាមឃាត់មនុស្សម្នាក់នោះមិនឲ្យញ៉ាំរបស់ដែលគេចង់ញ៉ាំ ហើយអ្នកកំពុងសម្រេចចិត្តលើរបបអាហាររបស់គេ ជំនួសគេហើយ។

៤. "បើចង់ស្គម គឺស្គមបានហើយ"

នេះក៏ជាពាក្យដែលអ្នកមិនគួរនិយាយទាល់តែសោះ វាដូចជាការបន្ទោស ដាក់បន្ទុកទៅលើអ្នកដែលមានសាច់ទៅវិញ។ ការសម្រកគីឡូមិនមែនពឹងផ្អែកលើការតាំងចិត្តតែមួយមុខទេ តែពឹងលើការពិគ្រោះជាមួយគ្រូពេទ្យឬជួបជាមួយអ្នកជំនាញ ព្រោះការតមអាហារគឺពិតជាគ្រោះថ្នាក់បើសិនជាអ្នកតមមិនត្រឹមត្រូវតាមវិធីសាស្ត្រពេទ្យ។

រូបភាពតំណាង

៥. "តើអ្នកចង់ហាត់ប្រាណទេ? ខ្ញុំអាចណែនាំកន្លែងណាមួយបាន"

អ្នកមិនអាចនិយាយបែបនេះដាច់ខាត ព្រោះវាស្ដាប់ទៅគឺអ្នកចង់ឲ្យគេផ្លាស់ប្ដូររាងកាយខ្លួនឯងខ្លាំង ហើយអ្នកមិនអាចទទួលសភាពរបស់គេទេ។ អ្នកត្រូវចាំថា រាងកាយគេគឺជារបស់គេ អ្នកមិនអាចសម្រេចជំនួសគេបានឡើយ!

៦. "អ្នករកគូស្នេហ៍មិនបានទេ បើនៅតែរូបរាងបែបហ្នឹង"

មិនប្រាកដថាគេមានសាច់ហើយ គឺគ្មានអ្នកមកញ៉ែនោះទេ អ៊ីចឹងហើយអ្នកកុំប៉ាន់ស្មាន កុំបណ្ដុះបង្អាប់គេ។ គេមិនចង់ផ្លាស់ប្ដូរខ្លួនឯងដើម្បីតែរកគូស្នេហ៍ឲ្យបាននោះទេ។

រូបភាពតំណាង

៧. "បើខ្ញុំញ៉ាំដូចអ្នក ខ្ញុំហល់មិនខាន"

ឃ្លាមួយនេះមានន័យថា អ្នកកំពុងយកខ្លួនឯងដែលស្គមទៅប្រៀបធៀបជាមួយអ្នកមានសាច់ ក្នុងន័យពេបជ្រាយ សើចចម្អក ដែលប៉ះពាល់ដល់អារម្មណ៍របស់គេ៕  

ប្រភព៖: fuelrunning

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]