យល់ដឹង៖ អំពិលទុំ មិនត្រឹមតែជាគ្រឿងទេសដែលមិនអាចខ្វះបាននៅក្នុងការចម្អិនម្ហូបអាហារ ដូចជាសម្លម្ជូរប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចប្រើប្រាស់ក្នុងការថែទាំស្បែក ឬធ្វើជាភេសជ្ជៈបានផងដែរ។ ពិតណាស់ ទឹកអំពិលទុំ ក្រៅពីមានរសជាតិជូរអែមឆ្ងាញ់ហើយ ភេសជ្ជៈមួយប្រភេទនេះថែមទាំងមានអត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាពថែមទៀតផង។
តើទឹកអំពិលទុំផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ
ទឹកអំពិលទុំសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដូចជាវីតាមីនC ដែលជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ ស្បែកមានសុខភាពល្អ និងរបួសឆាប់ជាសះស្បើយ។ បន្ថែមពីនេះ អំពិលទុំក៏ផ្តល់នូវសារធាតុរ៉ែដ៏ល្អឯក ដូចជាប៉ូតាស្យូម ម៉ាញេស្យូម និងជាតិដែក។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
២. សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម
ជាមួយគ្នានេះដែរ អំពិលទុំផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដូចជា polyphenols និង flavonoids ដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់នៅក្នុងរាងកាយយើង ហើយក៏អាចការពារការបំផ្លាញកោសិកា និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃផ្សេងៗ រួមទាំងជំងឺមហារីក៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធដោយ៖ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]