កូរ៉េខាងត្បូង៖ ជាការពិតណាស់ តារាចម្រៀងកូរ៉េ កូនកាត់ អាមេរិក Jessi ដែលគេស្គាល់ថាជាម្ចាស់បទ Zoom នាងធ្លាប់បានមកធ្វើការសម្ដែងនៅក្នុងប្រទេសកម្ពុជាកាលពីពេលកន្លងទៅនេះ។ ដោយឡែក មួយរយៈក្រោយនេះ នាងហាក់បីជាស្ងាត់ មិនឃើញបង្ហាញសកម្មភាពការងារសិល្បៈដូចពីមុន ធ្វើឲ្យហ្វេនមានការនឹករលឹកជាខ្លាំង។

Jessi 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ Jessi ក៏ត្រូវបានអញ្ចើញឲ្យចូលរួមកម្មវិធី More Talk របស់ Jay Park ដែលធ្វើឲ្យនាងបាននិយាយអំពីការបាត់មុខមួយរយៈរបស់នាង។ យោងតាមប្រភពពី Allkpop បានឲ្យដឹងថា Jessi បានផ្អាកសកម្មភាព ព្រោះបន្ទាប់ពីចេញបទ Zoom ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនោះ នាងចង់បង្កើតចម្រៀងជាប្រភេទស្រដៀងនេះ ប៉ុន្ដែក្រុមហ៊ុននាងតែងតែបដិសេធ។

Jessi 

មូលហេតុនេះ Jessi មានការបាត់បង់ទឹកចិត្តនឹងធ្វើចម្រៀង ហើយនាងក៏មិនបានបង្ហាញខ្លួននៅក្នុងកម្មវិធី Verity Show ផ្សេងនោះទេ ព្រោះតែនាងកំពុងសម្រាកដើម្បីមើលតែសុខភាពផ្លូវចិត្តពាក់ព័ន្ធនឹងកម្លាំងចិត្តធ្វើចម្រៀងថ្មី។ បកមកបច្ចុប្បន្នវិញ Jessi នឹងទម្លាក់ចម្រៀងថ្មីនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះហើយ៕ 

ប្រភព៖ allkpop

វីដេអូ
Jessi 
Jessi 
Jessi 
Jessi 
Jessi 
Jessi 
Jessi 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]