កូរ៉េខាងត្បូង៖ ថ្មីៗនេះ មានរឿងដ៏មិនគួរឲ្យកើតឡើងមួយបានកើតចំពោះ តារាសម្ដែងស្រីម្នាក់ ដែលមានឈ្មោះថា Song Da Eun ដែលនាងត្រូវបាន Army ដែលជាអ្នកគាំទ្ររបស់ក្រុម BTS ធ្វើការវាយប្រហារទៅកាន់នាង ពាក់ព័ន្ធនឹងពាក្យចចាមអារាមស្នេហាជាមួយ Jimin។

ជាមួយគ្នានេះដែរ ក្រុមអ្នកគាំទ្រទាំងនោះបានតាមខមិនពាក្យមិនល្អ ចោទប្រកាន់ខ្លាំងៗ មានទាំងពាក្យគំរាមគំហែងទៅកាន់ Da Eun ទៀតផង ដោយពួកគេបានចោទថា រូបនាងមានបំណងបង្ហោះរូបថតនៅផ្ទះ Jimin និង នៅកន្លែងផ្សេងៗ ដែលជាកន្លែង Jimin ធ្លាប់ទៅថតរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Song Da Eun 

ងាកមកមើល Da Eun វិញ នាងមិនបាននៅស្ងៀមទេ នាងក៏បានតបតរទៅវិញផងដែរ បើទោះបីជាមានខមិនមិនល្អ ប៉ុន្ដែតារាស្រីរូបនេះ មិនចុះចាញ់ទន់ខ្សោយជាមួយនោះទេ។ គួរបញ្ជាក់ផងដែរថា Song Da Eun ជាតារាសម្ដែងស្រី ដែលទទួលបានប្រជាប្រិយភាព នៅក្នុងរឿងភាគ Heart Signal Season 2៕

ប្រភព៖ allkpop

Jimin
Jimin
Jimin
Jimin
Jimin
Jimin
Jimin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]