កូរ៉េខាងត្បូង៖ សមាជិកតារាចម្រៀងក្រុម EXO គឺ Chen (Kim Jongdae) បានរៀបមង្គលការហើយជាមួយភរិយាដែលមិនមែនជាតារា កាលពីថ្ងៃទី២២ខែតុលាកន្លងទៅនេះ នៅឯសាល Lotte Signiel បន្ទាប់ពីបានចុះសំបុត្រអាពាហ៍ពិពាហ៍តាំងពី៣ឆ្នាំមុន។
ក្នុងនោះដែរ Allkpop បានចុះផ្សាយថាសមាជិកក្រុម EXO ទាំងអស់សុទ្ធតែមានវត្តមាន នៅក្នុងពិធីមង្គលការរបស់លោកប៉ាកូនពីររូបនេះ ដោយថែមទាំងបានថតរូបយ៉ាងស្និទ្ធស្នាលទៀតផង។
ទិដ្ឋភាពក្នុងមង្គលការក៏ពោរពេញដោយភាពរីករាយ និងមានការចាក់បទចម្រៀង នៅក្នុងកម្មវិធីនេះដែរ ដូចជាបទ "Don't Go" ស្របពេល Kai ដែលរវល់នឹងកាតព្វកិច្ចចូលបម្រើទាហាន ក៏បានមកចូលរួមដូចគ្នា។
គួរបញ្ជាក់ផងដែរថា Chen បានប្រកាសថាខ្លួននឹងរៀបអាពាហ៍ពិពាហ៍កាលពីខែមករា ឆ្នាំ ២០២០ ដែលបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាខ្លាំង ដោយក្នុងនោះហ្វេនៗក៏បានចូលរួមអបអរសាទរដល់គូស្វាមីភរិយាដ៏ស្រស់ស្អាតមួយគូនេះផងដែរ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]