កូរ៉េខាងត្បូង៖ ជឿជាក់ថា ប្រិយមិត្តច្បាស់ជាបានស្គាល់រឿង ឈីងចាំង ដែលជារឿងភាគគំនូរជីវចលបែបកំប្លែង ដែលល្បីល្បាញតាំងពីយូរណាស់មកហើយ។ ថ្មីៗនេះផងដែរ មានព័ត៌មានពីកូរ៉េខាងត្បូងមកថា ក្រុមតារាចម្រៀង Kpop ដ៏ល្បីល្បាញ TXT ដែលសិស្សប្អូនរបស់ក្រុម BTS នឹងមានវត្តមាននៅក្នុងរឿងតុក្កតាមួយនេះដែរ។

 TXT
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពពី allkpop បានឲ្យដឹងថា ក្រុម TXT នឹងមានវត្តមានជាគំនូរជីវចលនៅក្នុង រឿង Crayon Shin-chan ឬ ឈីងចាំង នៅក្នុងវគ្គថ្មីនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ មិនតែប៉ុណ្ណោះ គេបានបង្ហើបថា ក្រុមតារាប្រុសនេះ នឹងបង្ហាញវត្តមាន បង្រៀនរាំបទ Happy Fools ដល់គ្រួសាររបស់ តួអង្គ ឈីងចាំង នេះផងដែរ។

រឿង Crayon Shin-chan ឬ ឈីងចាំង

គួរបញ្ជាក់ផងដែរថា រឿង Crayon Shin-chan ឬ ឈីងចាំង គឺជាគំនូរជីវចលបែបកំប្លែងរបស់ប្រទេសជប៉ុនដ៏ល្បីល្បាញ ដែលយើងក៏ធ្លាប់បានយកបកប្រែជាភាសារខ្មែរកាលពីជំនាន់ចាក់ផ្សាយតាមប៉ុស្ដិ៍ទទកផងដែរ។ រីឯ ការសហការគ្នារវាងតុក្កតា និង Kpop លើកនេះ ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងហើយអ្នកគាំទ្រមានការទន្ទឹងរងចាំមែនទែន៕

ប្រភព៖ allkpop

 TXT
 TXT
 TXT
ឈីងចាំង
ឈីងចាំង
ឈីងចាំង
TXT និង ឈីងចាំង
TXT និង ឈីងចាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]