អាមេរិក៖ ដូចដែលប្រិយមិត្តបានជ្រាបច្បាស់ហើយថា តារាចម្រៀង Ariana Grande ដ៏ល្បីឈ្មោះ បានឆ្លងកាត់ការលែងលះអតីតស្វាមី Dalton Gomez ដាច់ស្រេចមកហើយ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍អស់រយៈពេលជាង២ឆ្នាំរួចមក។

Ariana Grande
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីលែងលះរួចរាល់ តារាចម្រៀងស្រីសំឡេងក្រអួនមួយនេះ ត្រូវបានគេប្រទះឃើញថា បានបណ្ដើរគូស្នេហ៍ឈ្មោះថា Ethan Slater ដែលជាតួអង្គប្រុសសម្ដែងជាមួយគ្នាក្នុងរឿង "Wicked" ជាមួយគ្នា នោះ មកទទួលទានអាហារពេលល្ងាចយ៉ាងរ៉ូមេនទិចនៅឯភោជនីយដ្ឋានឈ្មោះ Madarin Oriental នៅតំបន់ មេនហាធិន នាទីក្រុងញ៉ូវយ៉ក។

Ariana Grande
Ethan Slater 

ភ្នាក់ងារ TMZ បានទម្លាយទាំងគូបានជជែកគ្នាយ៉ាងស្និទ្ធស្នាល តាមរបៀបគូស្នេហ៍ ដោយ Ariana មើលទៅដូចជាស្រលាញ់ Ethan ខ្លាំងណាស់ព្រោះគេបានឃើញនាងងើបពីកៅអីខ្លួនទៅខ្សឹបខ្សៀវដាក់មិត្តប្រុសយ៉ាងផ្អែមល្ហែមទៀតផង៕  

Ariana និង Ethan ទទួលទានអាហារជាមួយគ្នា
Ariana និង Ethan ទទួលទានអាហារជាមួយគ្នា
Ariana និង Ethan ទទួលទានអាហារជាមួយគ្នា

ប្រភព៖: tmz

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]