កម្សាន្ត៖ ជាការពិតណាស់ បើនិយាយទៅដល់រឿងហូលីវូដ តើប្រិយមិត្តបានទស្សនារឿងអ្វីខ្លះ ហើយតួអង្គមួយណាដែលធ្វើឲ្យអ្នកស្គាល់ពួកគេ និង ចំណាំជាតួអង្គនោះរហូតមក?
ដូចជារឿង Mr. Bean ដែលសម្ដែងដោយតារាកំប្លែង មានឈ្មោះពិតថា Rowan Atkinson ប៉ុន្ដែតារាប្រុសនេះ ត្រូវគេហៅថា Mr. Bean ជាប់រហូតមកដល់សព្វថ្ងៃ ក៏ព្រោះតែលោកសម្ដែងពិតជាសមខ្លាំង ដល់ទស្សនិកជនចែកមិនដាច់រវាងតួអង្គ និង មនុស្សពិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ តួអង្គបែបនេះ គឺពិតជាមិនអាចរកតារាសម្ដែងផ្សេង មកបន្ដតំណែង សម្ដែងជំនួសបាននោះទេ ដែលធ្វើឲ្យយើងស្រម៉ៃមិនចេញថា អ្នកណាអាចសម្ដែងជា Mr. Bean ក្រៅពី លោក Rowan Atkinson។លើសពីនោះ បើទោះបីជាតារាទាំងនេះ សម្ដែងជាតួអង្គផ្សេង ក៏ទស្សនិកជន នៅតែស្គាល់ថា ជាតួអង្គមួយគត់ដែរ ខាងក្រោមនេះ គឺជាតារាហូលីវូដ ដែលសម្ដែងបានឥតខ្ចោះ រកអ្នកជំនួសតួអង្គខ្លួនមិនបាន៕
១. Rowan Atkinson សម្ដែងជាតួអង្គ Mr. Bean
២. Johnny Depp សម្ដែងជាតួអង្គ Captain Jack Sparrow
៣. Daniel Radcliffe សម្ដែងជាតួអង្គ Harry Potter
៤. Robert Downey Jr សម្ដែងជាតួអង្គ Tony Stark, Iron Man
៥. Leonardo DiCaprio សម្ដែងជាតួអង្គ Jack
ប្រភព៖ Creepy Stuff
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]