ភ្នំពេញ ៖ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញនេះ ផ្សារទំនើប ហ្វាន់ ម៉ល់ បានប្រារព្ធកម្មវិធីខួបគម្រប់ ១ឆ្នាំរបស់ខ្លួន ជាមួយ​នឹងកម្មវិធី យ៉ាងច្រើនសន្ធឹកសន្ធាប់ ចែកជូនដល់អ្នកគាំទ្រ ដោយរួមមានទាំងការលេងហ្គេមផ្ដល់រង្វាន់ ការកាត់នំខេកយក្សរួមគ្នា ការប្ដូរប្រាក់ ១ដុល្លារ ទទួលបាន Voucher ដែលមានទឹកប្រាក់ ១០ដុល្លារ និងជាច្រើនទៀត ដោយមានការប្រគុំតន្រ្តី ជាកិច្ចបញ្ចប់នៃកម្មវិធី។

រូបភាពក្នុងកម្មវិធី ខួបគម្រប់ ១ឆ្នាំរបស់ ហ្វាន់ ម៉ល់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធី ខួបគម្រប់ ១ឆ្នាំរបស់ ហ្វាន់ ម៉ល់

យើងសង្កេតឃើញថា កម្មវិធីខួបគម្រប់ ១ឆ្នាំរបស់ ហ្វាន់ ម៉ល់ ទាំងពីរថ្ងៃនេះ ពិតជាទទួលបានការគាំទ្រ និងចូលរួមពីសំណាក់មិត្តៗយុវវ័យជាច្រើនកុះករ មានទាំងភ្ញៀវជាតិ និងអន្តរជាតិ មកលេងហ្គេម ក៏ដូចជាតម្រង់ជួររង់ចាំប្ដូរយក Voucher។

រូបភាពក្នុងកម្មវិធី ខួបគម្រប់ ១ឆ្នាំរបស់ ហ្វាន់ ម៉ល់

ងាកទៅមើលរសជាតិអាហារ និងភេសជ្ជៈនៅក្នុង ហ្វាន់ ម៉ល់ ទាំងមូលក៏សុទ្ធសឹងតែជាហាងប៊្រេនល្បី មានរសជាតិឆ្ងាញ់ មានការទទួលស្វាគមន៍ភ្ញៀវយ៉ាងល្អ ដោយទឹកមុខរីករាយ បើទោះបីជាមានមនុស្សមកច្រើនក៏ដោយ។

រូបភាពក្នុងកម្មវិធី ខួបគម្រប់ ១ឆ្នាំរបស់ ហ្វាន់ ម៉ល់
រូបភាពក្នុងកម្មវិធី ខួបគម្រប់ ១ឆ្នាំរបស់ ហ្វាន់ ម៉ល់

សូមបញ្ជាក់ផងដែរថា ហ្វាន់ ម៉ល់ បានរៀបចំកម្មវិធីប្រគុំតន្រ្តី នៅលើដំបូលដែលមានឈ្មោះថា LIVE MUSIC (MUSIC UNDER THE SKY) ជាកិច្ចបង្ហើយនៃកម្មវិធី ដោយមានវត្តមានរបស់តារាល្បីៗជាច្រើនរូប រួមមាន តារាស្រី ពេជ្រ សូលីកា លោក លីម តិចម៉េង ក្រុម D-Man, M-Fatt និង Emi ជាដើម។

រូបភាពក្នុងកម្មវិធី ខួបគម្រប់ ១ឆ្នាំរបស់ ហ្វាន់ ម៉ល់
រូបភាពក្នុងកម្មវិធី ខួបគម្រប់ ១ឆ្នាំរបស់ ហ្វាន់ ម៉ល់
រូបភាពក្នុងកម្មវិធី ខួបគម្រប់ ១ឆ្នាំរបស់ ហ្វាន់ ម៉ល់

ដោយឡែកកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក៏មានការចូលរួមពីតារាកិត្តិយសលាក់មុខ ម្ចាស់បទសង្សារចាស់ គឺលោក ម៉ា ច័ន្ទបញ្ញា ដែលកាន់តែធ្វើឲ្យបរិយាកាសកម្មវិធី កាន់តែមានភាពអ៊ូអរ មានទាំងអ្នកស្រែកច្រៀងតាម និងអ្នកខ្លះក៏លួចយំ ទៅតាមអត្ថន័យបទចម្រៀង។

រូបភាពក្នុងកម្មវិធី ខួបគម្រប់ ១ឆ្នាំរបស់ ហ្វាន់ ម៉ល់

អ្នកដែលមិនបានទៅចូលរួមកម្មវិធីធំប្រចាំឆ្នាំមួយនេះ ពិតជាត្រូវសោកស្ដាយហើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សូមកុំភ្លេច រង់ចាំតាមដានបន្ត នៅលើគេហទំព័ររបស់ ហ្វាន់ ម៉ល់ ដើម្បីទទួលបានព័ត៌មាន អំពីកម្មវិធីពិសេសៗដទៃទៀតរបស់ ហ្វាន់ ម៉ល់ សម្រាប់អ្នកគាំទ្រ នៅពេលអនាគត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]