ស្នេហា៖ ការចាប់ផ្ដើមនៃស្នេហាមួយ គឺច្រើនពោរពេញដោយភាពផ្អែមល្ហែម និងសប្បាយរីករាយ ដែលគេហៅថា "Honeymoon phase " ប៉ុន្តែបន្ទាប់ពីដំណាក់កាលនេះកន្លងផុតទៅ គូស្នេហ៍ចាប់ផ្ដើមឈ្លោះប្រកែកគ្នា ខ្វែងគំនិតគ្នា មានរឿងមិនចុះសម្រុងគ្នា ទើបគូស្នេហ៍ត្រូវតែចេះអត់ធ្មត់ចំពោះគ្នានឹងគ្នា។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មិនប្រាកដថាគូស្នេហ៍ដែលទើបតែទាក់ទងគ្នា នៅផ្អែមល្ហែមរហូតទេ កត្តាមួយចំនួននេះក៏អាចបណ្ដាលឲ្យបុរសជាដៃគូឆាប់នឿយណាយចិត្តជាមួយអ្នកដែរ៖

១. អ្នកមិនបានគោរពខ្លួនឯង

បុរសគិតថានារីដែលចេះឲ្យតម្លៃខ្លួនឯង ស្រលាញ់ខ្លួនឯង គោរពខ្លួនឯង គឺជានារីដ៏ទាក់ទាញបំផុតដែលពួកគេចង់យកធ្វើជាគូស្នេហ៍ ប៉ុន្តែបើសិនទើបតែទាក់ទងគ្នាសោះ អ្នកជាមនុស្សស្រីស្រាប់តែស្រលាញ់លើកទូលគេខ្លាំង រហូតភ្លេចគិតពីតម្លៃខ្លួនឯង ចេះតែអង្វរលន់តួគេសុំត្រូវគ្នាជាមួយគេពេលឈ្លោះគ្នាម្ដងៗ ឬស្រលាញ់គេច្រើនជាងស្រលាញ់ខ្លួនឯង នោះធ្វើឲ្យគេឆាប់នឿយណាយចិត្តហើយ ព្រោះអ្នកជាមនុស្សស្រីគ្មានគំនិតជារបស់ខ្លួន គ្មានភាពជាខ្លួនឯង ចូលចិត្តតែធ្វើតាមគេចង្អុលគេបញ្ជា។

រូបភាពតំណាង

២. អ្នកមានអតីតកាលជាប់ជំពាក់ជំពិន

គ្មានបុរសណាប្រាថ្នាចង់បាននារី ដែលមានការជាប់ជំពាក់ជំពិនជាមនុស្សក្នុងអតីតកាលដូចជាអតីតគូស្នេហ៍នោះទេ និងនារីដែលមិនទាន់កាត់ចិត្តពីអតីតគូស្នេហ៍ជាដើម។ មួយវិញទៀត ពួកគេក៏មិនចង់បាននារីដែលគិតថាមនុស្សប្រុសទាំងអស់សុទ្ធតែដូចគ្នា ប្រៀបធៀបគេទៅនឹងអតីតគូស្នេហ៍ដែលធ្លាប់ធ្វើបាបនាង ហើយនិងខ្លាចស្នេហារបស់ពួកគេដូចទៅនឹងអតីតកាលដែរ។ បើអ្នកមានបញ្ហាអស់ទាំងនេះ គួរតែកាត់ចិត្តពីអតីតគូស្នេហ៍ឲ្យបានសិនទើបល្អ។

៣. អ្នកតែងតែបន្ទោសគេ

មិនថាមានរឿងអី អ្នកតែងតែបន្ទោសថាមកពីគេ ពេលឈ្លោះគ្នាម្ដងៗ អ្នកមិនទទួលយកថាខ្លួនឯងខុស ចេះតែចង្អុលទៅគេថាមកពីគេទើបអ្នកមានអារម្មណ៍បែបនេះ ធ្វើឲ្យមើលទៅអ្វីៗក៏ជាកំហុសរបស់គេ។

រូបភាពតំណាង

៤. អ្នកមិនគោរពគេ

ការគោរពត្រូវមានទៅវិញទៅមក នៅក្នុងទំនាក់ទំនងស្នេហា ប៉ុន្តែបើសិនអ្នកទាមទារឲ្យបុរសជាដៃគូគោរពអ្នក តែអ្នកមិនគោរពគេវិញនោះ គឺពួកគេឆាប់ណាយចិត្តណាស់។

រូបភាពតំណាង

៥. អ្នកមិនចេះស្រលាញ់ខ្លួនឯង

បុរសតែងតែចង់ឃើញ នារីជាដៃគូធ្វើឲ្យខ្លួនឯងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ចង់ឃើញនាងចេះស្រលាញ់ខ្លួនឯង ថែរក្សារូបរាងកាយខ្លួនឯង ថែរក្សាសុខភាពផ្លូវកាយផ្លូវចិត្តរបស់ខ្លួនឯង តែបើសិនជាអ្នកមិនបានយកចិត្តទុកដាក់លើជីវិតខ្លួនឯង និងការពង្រឹងខ្លួនឯងទេ បុរសប្រាកដជាឆាប់ណាយចិត្តហើយ៕  

រូបភាពតំណាង

ប្រភព៖: attracttheone

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]