ស្នេហា៖ ស្នេហាអាចយូរអង្វែងទៅបាន គឺទាល់តែគូស្នេហ៍ទាំងពីរចេះឲ្យតម្លៃគ្នា គោរពគ្នា ស្រលាញ់គ្នា មើលថែការពារគ្នា តែបើសិនម្នាក់ក្នុងនោះមិនបានធ្វើរឿងអស់ទាំងនេះទេ គឺស្នេហាមិនអាចដើរទៅមុខបានទេ គឺមុខជាមានថ្ងៃដែលដើរដល់ផ្លូវបំបែក។
កំហុសតែងតែកើតឡើងនៅក្នុងទំនាក់ទំនងគូស្នេហ៍ គឺមិនអាចចៀសផុតទេ គឺមានពេលខ្លះដែលគូស្នេហ៍រមែងតែមានឈ្លោះប្រកែកគ្នា ដូច្នេះវាសំខាន់ណាស់ដែលអ្នកត្រូវដឹងថា អ្នកបង្កកំហុសនៅក្នុងទំនាក់ទំនង។ យ៉ាងណាមិញ កំហុសដែលបុរសចេះតែបង្កនៅក្នុងអំឡុងពេលទាក់ទងគ្នា គឺមានដូចជា៖
១. មិនសូវនៅក្បែរនាង
អ្នកតែងតែទុកនាងចោល ហើយនៅពេលមានពិធីសំខាន់ៗ ក៏មិនបានបង្ហាញមុខទៅរាក់ទាក់ក្រុមគ្រួសារឬមិត្តភក្តិរបស់នាង។ អ្នកមករកនាងតែពេលអ្នកត្រូវការអ្វីមួយពីនាង មិនដែលខ្វល់ពីតម្រូវការរបស់នាងនោះទេ។
២. មិនយល់ពីនាង
អ្នកមិនយល់ពីមនុស្សស្រី មិនដឹងថានាងចង់បានអ្វី មិនយល់ចិត្តនាង និងមិនព្យាយាមស្វែងយល់ពីអត្តចរិតរបស់នាង គឺគ្រប់យ៉ាង អ្នកតែងតែរកលេសថាអ្នកមិនយល់ពីនាង ពេលឈ្លោះគ្នាម្ដងៗ។ ចុះបើមិនយល់ពីនាងទេ ម៉េចមិនព្យាយាមរៀនស្វែងយល់ពីនាង?
៣. មិនយកចិត្តទុកដាក់លើអារម្មណ៍នាង
មនុស្សប្រុសកើតមក តែងតែលាក់អារម្មណ៍ និងគិតថាការបង្ហាញអារម្មណ៍គឺមិនសំខាន់ទេ ដូច្នេះហើយទើបធ្វើឲ្យពួកគេតែងតែគិតថាអារម្មណ៍របស់មនុស្សជុំវិញខ្លួនគឺមិនសំខាន់ រហូតដល់ភ្លេចយកចិត្តទុកដាក់លើអារម្មណ៍នារីជាដៃគូ។
៤. ធ្វើឲ្យដៃគូគិតថាគេមិនសំខាន់
អ្នកជាបុរសតែងតែ រវល់នឹងជីវិតខ្លួនឯង មិនដែលពឹងពាក់នារី មិនដែលចូលទៅរកនាងដើម្បីសុំយោបល់ មិនដែលប្រាប់នាងពីអ្វីដែលអ្នកកំពុងធ្វើដែលសុទ្ធសឹងជាកត្តាមួយធ្វើឲ្យនាងគិតថា នាងមិនសំខាន់ក្នុងជីវិតអ្នក នាងគ្រាន់តែជាមនុស្សដែលរួមចំណែកតូចមួយក្នុងជីវិតអ្នក។
៥. រវល់តែគិតពីខ្លួនឯង
បុរសខ្លះរវល់តែគិតពីអាជីពខ្លួនឯង ពីភាពជោគជ័យរបស់ខ្លួនឯង ពីបញ្ហារបស់ខ្លួន រហូតមិនបានយកចិត្តទុកដាក់ពីដៃគូ។ពេលសន្ទនាគ្នា អ្នកតែងតែនិយាយពីខ្លួនឯង មិននិយាយពីនាងសោះ ហើយក៏ធ្វើអីតាមតែអារម្មណ៍ខ្លួនឯង។
៦. មើលមិនឃើញតម្លៃរបស់នាង គ្មានស្រីណាចង់រស់នៅជាមួយបុរសដែលមិនស្គាល់តម្លៃនាងទេ បុរសដែលគិតថាជីវិតគេជោគជ័យឬបានរីកចម្រើនដោយសារតែគេម្នាក់ មិនមែនការជ្រោមជ្រែងពីសំណាក់ដៃគូ៕
ប្រភព៖: medium
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]