កម្សាន្ត៖ ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ទៅលើរឿងភាគកូរ៉េទើបនឹងចេញ ដែលសម្ដែងដោយតារាស្រីរូបស្រស់ កញ្ញា Sushi ដែលនាងក៏មានអាជីពជា តារា Kpop អតីតសមាជិកក្រុម MissA ផងដែរ។ ពិសេស នៅក្នុងសាច់រឿង Doona នេះ រូបនាងបានដើរតួជាង តារា Kpop ដែលត្រូវនឹងជំនាញស្រាប់តែម្ដង ធ្វើឲ្យសាច់រឿងកាន់តែខ្ញី។
ងាកមកមើលហ្វេនៗនៅស្រុកខ្មែរវិញ តាមរយៈការបង្ហោះរបស់ផេក ពោតផ្ទុះ - Popcornkh បានទាក់ទាញចំណាប់អារម្មណ៍ឲ្យសង្កេតមើលសាច់រឿងមួយនេះថា ត្រង់វគ្គខ្លះ មានចំណុចស្រដៀងសឹងតែទាំងស្រុងជាមួយនឹងវីដេអូចម្រៀងខ្មែរដ៏ល្បីល្បាញមួយដែលមានចំណងជើងថា អោបបងចិត្តនឹកគេ ដែលសម្ដែងដោយ នីកូ និង ពេជ្រ សូលីកា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងនោះ សាច់រឿងត្រង់ដែល តួឯកស្រី ស្រឡាញ់តួឯកប្រុស ប៉ុន្ដែចិត្តនាងបែរជានៅតែនឹកសង្សារចាស់ ដែលវាដូចនឹងខ្សែវីដេអូចម្រៀងខ្មែរ សូម្បីតែការសម្ដែងក៏មានការសម្ដែងដូចគ្នាសឹងតែគ្រប់វគ្គផងដែរ ពិតជាមិនគួរឲ្យជឿ ដែលធ្វើឲ្យគេសរសេរបែបលេងសើចថា រឿង Doona នេះ បានកូពីពី MV ចម្រៀងខ្មែរ៕
ប្រភព៖ ពោតផ្ទុះ - Popcornkh










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com