បរទេស៖ ថ្មីៗនេះ តារា​ចម្រៀង​ដ៏ល្បី Jennifer Lopez បាន​លក់​ផ្ទះ​ឯកជន​របស់​ខ្លួន​នៅតំបន់  Bel Air ទីក្រុង Los Angeles បន្ទាប់​ពី​ទិញ​ផ្ទះ​ថ្មី​ ជាមួយ​នឹងស្វាមី តារា​សម្ដែង លោក Ben Affleck

Jennifer Lopez 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តាមរយៈសារព័ត៌មាន ​​TMZ បានបង្ហាញថា តារាចម្រៀង Jennifer Lopez បានលក់ផ្ទះរបស់ខ្លួនក្នុងតម្លៃ ៣៤ លានដុល្លារ ដោយ នាង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ ព្រោះកាលពីពេល ដែល​នាង​បានទិញ​វីឡា​នេះ ​ក្នុង​ឆ្នាំ ២០១៦ គឺនៅក្នុង​តម្លៃ ២៨ លាន​ដុល្លារ តែប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះ ផ្ទះវីឡារបស់ Jennifer Lopez មានទំហំ ១៣០០ ម៉ែត្រការ៉េ ដែលមានស្ថាបត្យកម្មទំនើប អាងហែលទឹក សួនច្បារ និងបឹងដ៏រ៉ូមែនទិក ហើយ ផ្ទះនេះ ក៏មានបន្ទប់គេង ៩ បន្ទប់ទឹក ១៣ កន្លែងហាត់ប្រាណ និងរោងកុន ៣០ កៅអី។

Jennifer Lopez 

គួរបញ្ជាក់ផងដែរថា តារា​ចម្រៀង​រូប​នេះ​ បាន​ចុះ​បញ្ជី​ផ្ទះ​ សម្រាប់​លក់​នៅ​ដើម​ឆ្នាំ​នេះ ក្នុងតម្លៃ ៤២,៥ លាន​ដុល្លារ។ តែទោះបីជាយ៉ាងណា ខណៈ Jennifer មិនទាន់សម្រេចបានចំនួនដែលរំពឹងទុកក៏ដោយ តែនាង នៅតែអាចអបអរបានដែរ ព្រោះនេះ គឺជាកំណត់ត្រាការលក់មួយ នៅក្នុងតំបន់នោះ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]