កូរ៉េខាងត្បូង៖ ប៉ុន្មាននាទីមុននេះ ផ្ទុះដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ជុំវិញដំណឹងការបែកបាក់ស្នេហារបស់តារា Kpop ស្រីដ៏ល្បីល្បាញ សមាជិកក្រុម Blackpink គឺ Jisoo ដែលនាងបានចែកផ្លូវគ្នាជាមួយនឹងគូស្នេហ៍ដែលជាតារាសម្ដែងប្រុសរូបសង្ហារ Ahn Bohyun បន្ទាប់ពីទាក់ទងគ្នាបានប៉ុន្មានខែប៉ុណ្ណោះ។
យោងតាមប្រភពព័ត៌មានពី Naver Cambodia បានឲ្យដឹងថា ខាងផលិតកម្ម YG Entertainment បានប្រកាសថា Jisoo និង Bohyun ពិតជាបានចែកផ្លូវជាពិតមែន។ ចំណែកឯមូលហេតុវិញនោះ គឺមកពីពួកគេទាំងពីរជាប់រវល់ការងាររៀងខ្លួន ទើបឈានដល់ចំណុចនេះ។
ក្រោយពីបានឃើញដំណឹងនេះហើយ អ្នកគាំទ្រនាំគ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិននឹកស្មានថា ស្នេហាជាសាធារណៈដំបូងរបស់ Jisoo បានត្រឹមតែរយៈពេលខ្លីប៉ុណ្នោះ។ លើសពីនោះ ហ្វេនក៏នាំគ្នាសង្ឃឹមផងដែរថា តារាចម្រៀងស្រីរូបនេះ នឹងបានជួបស្នេហាពិតផងចុះ៕
ប្រភព៖ សុិច អ៉ីនត្រូ- Six Intro
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]