ភ្នំពេញ៖ សម្រាប់ស្មាតហ្វូនអេក្រង់បត់បែប fold កំពុងមានការពេញនិយមខ្លាំងដល់សំណាក់អ្នកប្រើប្រាស់​ ជាពិសេសគឺអតិថិជនដែលមានតម្រូវការធ្វើការងារលើទូរស័ព្ទដៃ ប៉ុន្តែបច្ចុប្បន្នវិស័យស្មាតហ្វូនអេក្រង់បត់មិនសូវមានច្រើនប៉ុន្មានទេ គឺយើងឃើញមានតែ 2 ក្រុមហ៊ុនប៉ុណ្ណោះដែលកំពុងធ្វើការប្រកួតប្រជែងគ្នាខ្លាំងនៅលើទីផ្សារ។

ថ្មីៗនេះ OPPO បានប្រកាសថានឹងនាំយកអធិរាជអេក្រង់បត់ OPPO Find N3 Series មកលក់នៅលើទីផ្សារកម្ពុជា ដែលបានប្រកាសម៉ូដែលថ្មីរបស់ខ្លួនថាជា អធិរាជអេក្រង់បត់។ ដូចនេះ តើ OPPO Find N3 Series មានលក្ខណៈពិសេសជាស្មាតហ្វូនអេក្រង់បត់ដទៃទៀត?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

·         ស្រាលជាង​! ស្តើងជាង!

រូបភាព
រូបភាព

·         អេក្រង់ធំជាង! ច្បាស់ជាង ធន់នឹងការប្រើជាង!

Find N3 មានកម្រិតបង្ហាញច្បាស់ 2440p x 2268p ដែលធានាដល់ការប្រើប្រាស់ប្រកបដោយទំនុកចិត្តជាមួយនឹងទំហំអេក្រង់ខាងក្នុងធំ 7.8” ដែលស្ទើរតែស្មើនឹងទំហំ Tablet ទៅហើយ។ ចំណែកអេក្រង់ខាងក្រៅរបស់ Find N3 ផ្តល់ផាសុកភាពដល់អ្នកកាន់ពិតជាហាប់ក្នុងដៃបានយ៉ាងល្អជាមួយទំហំធំទូលាយ 6.3” សមាមាត្រតួខ្លួនប្រហាក់ប្រហែលនឹងស្មាតហ្វូនអេក្រង់មួយ បើប្រៀបធៀបជាមួយស្មាតហ្វូនអេក្រង់បត់ដទៃដែលមានទំហំតូចជាង ។

·         សាកថ្មលឿនជាង ប្រើបានយូរជាង!​

OPPO Find N3 បំពាក់ថាមពលថ្ម 4805mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 67W SUPERVOOC ផ្តល់លទ្ធភាពគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃលើអេក្រង់ធំដោយគ្មានក្តីបារម្ភ បើប្រៀបធៀបជាមួយស្មាតហ្វូនអេក្រង់បត់ដទៃដែលមានទំហំថ្មតូចជាង និងកម្លាំងសាកថ្មទាបខ្សោយ។

រូបភាព

·         កាមេរ៉ា Hssselblad  ដ៏ល្អគ្មាន 2

OPPO Find N3 បានផ្តល់នូវប្រព័ន្ធកាមេរ៉ាល្អគ្មាន 2 នៅលើស្មាតហ្វូនអេក្រង់បត់ទាំងកាមេរ៉ាស៊ែលហ្វី (20MP/32MP) និងកាមេរ៉ាក្រោយ (48MP+64MP+48MP) សុទ្ធតែបំពាក់នូវសេនស័រកំពូលលើសពីស្មាតហ្វូនបត់ដទៃ ដែលធានានូវគុណភាពនៃការថតរូបខ្ពស់បំផុត។ ចំណែកការសហការជាមួយ Hasselblad ក៏ជួយឲ្យការផ្តល់ពណ៌រូបភាពកាន់តែធម្មជាតិ និងស្រស់ស្អាតបែបកាមេរ៉ាអាជីព បើប្រៀបធៀបជាមួយកាមេរ៉ាស្មាតហ្វូនអេក្រង់បត់ដទៃ។

រូបភាព
រូបភាព

·         ដំណើរការប្រសើរបំផុតក្នុងបណ្តាស្មាតហ្វូតអេក្រង់បត់បែប Fold

OPPO Find N3 បង្កប់ RAM ទំហំធំរហូតដល់ 16GB ផ្តល់សេរីភាពសម្រាប់ការប្រើប្រាស់កម្មវិធីច្រើនដោយគ្មានក្តីបារម្ភ។ កាន់តែពិសេស Find N3 គាំទ្រការបន្ថែម RAM 12GB តាមរយៈមុខងារ RAM Expansion សម្រាប់ជម្រុញបន្ថែមលើសមត្ថភាពដំណើរការផងដែរ បើប្រៀបធៀបទៅនឹងស្មាតហ្វូនអេក្រង់បត់ដទៃដែលមាន RAM តូចជាងអេក្រង់បត់របស់ OPPO។ ពិសេសជាងនេះទៅទៀត Find N3 បំពាក់មកជាមួយបន្ទះឈីបសុវត្ថិភាព ដែលលោកអ្នកអាចរក្សាទុកនូវព័ត៌មានសម្ងាត់ដែលមិនអាចលួចបានទោះបីជាមាន hacker ចូលទៅកាន់ storage ក៏ដោយ។ មុខងារពិសេសៗបែបនេះគឺមានតែលើ OPPO Find N3 តែប៉ុណ្ណោះ៕

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]