បរទេស​៖ តាំងពីការចេញអាល់ប៊ុមចុងក្រោយឈ្មោះថា Anti ក្នុងឆ្នាំ ២០១៦រួចមក តារាចម្រៀងស្រី Rihanna បានសម្រាលកូនពីរនាក់រួចមក ថែមទាំងមានងារជា មហាសេដ្ឋីដោយសារអាជីវកម្មពីររបស់នាងគឺ Fenty Beauty និង Savage X Fenty ផងដែរ។

Rihanna
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះ តារាចម្រៀងរូបនេះនឹងផ្តល់ឱ្យអ្នកគាំទ្រនូវអ្វីដែលពួកគេចង់បាន ក្រោយខកខានចេញចម្រៀង អស់រយៈពេលជាងកន្លះទសវត្សរ៍មក តារាស្រីរូបនេះ មានគម្រោងនឹងចេញចម្រៀងថ្មី និងការប្រគុំតន្ត្រីទេសចរណ៍ នៅឆ្នាំក្រោយនេះ។

Rihanna

ក្នុងនោះ Entertainment Tonight រាយការណ៍ថា Rihanna គ្រោងនឹងត្រលប់មកវិញនូវអាល់ប៊ុមថ្មី របស់នាងនៅឆ្នាំក្រោយ ហើយមានកិច្ចព្រមព្រៀងជាមួយ Live Nation ។

មិនត្រឹមតែប៉ុណ្ណោះ ក្រៅចេញបទចម្រៀងថ្មីៗ ហើយក៏កំពុងរៀបចំដំណើរទេសចរណ៍ពិភពលោកសម្រាប់ឆ្នាំ ២០២៤-២០២៥ ផងដែរ ទោះជាយ៉ាងណា ពេលវេលាជាក់លាក់មិនត្រូវបានបញ្ជាក់នោះទេ៕

ប្រភព៖ elle

Rihanna
Rihanna
Rihanna
Rihanna
Rihanna
Rihanna

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]