ខេត្តព្រៃវែង៖ កាលពីថ្មីៗនេះ មានវិចិត្រករជាងចម្លាក់ដៃឯកមួយរូបបានកំពុងតែធ្វើឲ្យមហាជនដែលលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងស្នាដៃរបស់លោក។ យោងទៅតាមផេក Bin Chharann Official បានបង្ហោះវីដេអូបង្ហាញអំពីស្នាដៃចម្លាក់ដ៏ពិតប្រសប់របស់ជាងម្នាក់ ដែលអាចឆ្លាក់រូបបានយ៉ាងស្រស់ស្អាតដូចពិតៗ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ជាងចម្លាក់រូបនេះ អាចធ្វើរូបចម្លាក់សាច់ញាតិ បងប្អូន លោកអ្នកបានដោយគ្រាន់តែបង្ហាញរូបថតមួយសន្លឹក។ លើសពីនោះ អ្នកដែលកម្មង់ឲ្យជាងធ្វើ ភាគច្រើនកម្មង់ឲ្យធ្វើរូបចម្លាក់សាច់ញាតិដែលបានបាត់បង់ជីវិតទៅហើយ តាមរយៈរូបនេះ​ គេអាចរក្សាទុកបានជាវត្ថុមានតម្លៃមួយសម្រាប់គ្រួសារគេ។

រូបភាព

ចំណែកឯទីតាំងសិប្បកម្មនេះ គឺស្ថិតនៅក្នុងភូមិព្រៃដើមធ្នើរ ឃុំព្រៃដើមធ្នើរ ស្រុកស៊ីធូកណ្ដាល ខេត្តព្រៃវែង ដែលលោកអ្នកអាចទាក់ទងកម្មង់បានតាមរយៈផេកខាងក្រោមនេះ។ សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីដំណើរការនៃការធ្វើរូបចម្លាក់ដូចពិតៗខាងក្រោម៕

រូបភាព

ប្រភព៖ Bin Chharann Official

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]