ថៃ៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា តារាសម្ដែងថៃប៉ុន្មានគូ បន្ទាប់ពីពួកគេបានរៀបការយ៉ាងមានសុភមង្គលហើយនោះ ពួកគេក៏ទទួលបានបុត្រាបុត្រីជាចំណងដៃបន្ថែមរសជាតិជីវិតគូស្វាមីភ័ក្រថែមទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ភាគច្រើន តារាថៃនិយមយកកូនភ្លោះ បើតាមជាក់ស្ដែងដែលយើងបានឃើញប៉ុន្មានគូមកនេះ។
ជាមួយគ្នានេះដែរ តារាសម្ដែងស្រី Chompoo Ariya គឺមានកូនភ្លោះប្រុសមួយគូដ៏គួរឲ្យស្រឡាញ់ ដែលសព្វថ្ងៃពួកគេមានអាយុប្រហែលជា៥ទៅ៦ឆ្នាំហើយ។ រីឯ តារាសម្ដែងស្រី រាងតូចច្រឡឹង Margie Rasri ក៏មានកូនភ្លោះមួយគូដែរ កូនមួយប្រុស និង កូនមួយស្រី ដែលពួកគេក៏មានអាយុស្របាលៗនឹងកូនរបស់ Chompoo ផងដែរ។
ក្រឡេកមកមើលតារាសម្ដែងប្រុសថ្ពាល់ខួចរូបសង្ហារ Beamkawee វិញ លោកមិនត្រឹមតែទទួលបានកូនភ្លោះមួយគូនោះទេ ចំណែកឯកូនលើកទី២របស់លោក ក៏ជាកូនភ្លោះដែរ សរុបទៅគឺ តារាប្រុសរូបនេះ ទទួលបានកូនភ្លោះរហូតទៅដល់២គូតែម្ដង៕
១. Chompoo Ariya
២. Margie Rasri
៣. Beamkawee
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]