ភ្នំពេញ៖ ទ្វារមាសជាផ្នែកមួយដ៏សំខាន់នៃរាងកាយស្ត្រី ម៉្យាងវាជាទីតាំងដែលងាយទទួលរងប្រតិកម្មជាជាងកន្លែងផ្សេងៗទៀត។ ស្រ្តីមួយចំនួនមានការយល់ខុសទៅលើអនាម័យទ្វារមាសដូចជា ការប្រើប្រាស់សាប៊ូ ឬទឹកអនាម័យដែលមានកម្រិត pH មិនសមស្រប ការលូកលាងទៅក្នុងប្រដាប់ភេទជ្រៅៗ និងកំហុសឆ្គងនៃការធ្វើអនាម័យប្រចាំថ្ងៃផ្សេងៗទៀត ដែលបណ្តាលឱ្យមានបញ្ហាដូចជាកន្ទួលរមាស់ ស្ងួត ក្រហាយ ធ្លាក់ស ឬមានក្លិនជាដើម។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការរក្សាកំរិតតុល្យភាព pH នៅតំបន់ទ្វារមាសពិតជាមានសារៈសំខាន់ណាស់។​

ជាទូទៅ ទ្វារមាសមានកម្រិត pH ទាបគឺនៅចន្លោះពី ៣.៨ ទៅ ៤.៥ និងសម្បូរទៅដោយបាក់តេរីល្អយ៉ាងច្រើនដែលជាលក្ខខណ្ឌជួយឱ្យទ្វារមាសមានសុខភាពល្អប្រឆាំង នឹងការឈ្លានពានរបស់មេរោគព្រមទាំងរក្សាបាននូវសំណើមគ្រប់គ្រាន់។

ស្រ្តីគួរយល់ដឹងអំពីសកម្មភាពប្រចាំថ្ងៃខ្លះៗដែលជាមូលហេតុនៃការបំផ្លាញកំរិតតុល្យភាព pH របស់ទ្វារមាសដូចជា៖

•ការប្រើសំឡីអនាម័យមិនសមស្រប

•ប្រើប្រាស់សាប៊ូដុំឬសាប៊ូកក់សក់សម្រាប់លាងសំអាតតំបន់ពិសេស ( pHបាស នៃសាប៊ូដុំ ឫសាប៊ូកក់សក់វាបង្កើននូវpHនៅទ្វារមាស )

•ប្រើប្រាស់ខោក្នុងដែលមានក្រណាត់មិនល្អ និងសំលៀកបំពាក់តឹងពេក

•មានសកម្មភាពផ្លូវភេទខ្លាំងក្លា (ទឹកកាមមានpH បាសដែលធ្វើឲ្យខូចpHអាស៊ីតនៅទ្វារមាស)

•ប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើត និងថ្នាំ ២ រឺ៣ប្រភេទផ្សេងទៀត ដូចជាថ្នាំប្រឆាំងបាក់តេរី

•ស្ត្រេស និង ការហត់ខ្លាំងពេក

•អតុល្យភាពនៃរបបអាហារ។

ប្រសិនបេីកម្រិត pH របស់យេីងមិនមានតុល្យភាព​ វាអាចបណ្តាលអោយមានការរមាស់ រលាក ស្ងួត និងឆ្លងមេរោគនៅនឹងប្រពន្ធ័បន្តពូជផងដែរ។

រូបភាព

ជាការពិតណាស់ KLEN Intimate Wash គឺទឹកអនាម័យស្រ្តីដែលមានរូបមន្ត និងបច្ចេកវិទ្យាមកពីប្រទេសកូរ៉េខាងត្បូង ដែលផលិតដោយអ្នកជំនាញជាជនជាតិកូរ៉េ​ផ្ទាល់ ហើយផ្ដល់នូវកម្រិត pH4.5 ក្នុងការជួយរក្សាកម្រិតតុល្យភាពនៅកន្លែងបន្តពូជ និងមានផ្ទុកនូវឡាក់ទិចអាស៊ីត​ដែលមានមុខងាររក្សាកំរិតអាស៊ីតទាបដើម្បីទប់ស្កាត់ការរីកលូតលាស់នូវបាក់តេរីអាក្រក់ចេញពីទ្វារមាស។

ទឹកអនាម័យស្រ្តី ក្លិន ជាប្រភេទទឹកអនាម័យស្រាលស្រទន់សំរាប់ប្រើប្រាស់ជាប្រចាំថ្ងៃ និងត្រូវបានពិសោធន៍ ធ្វើតេស្តដោយខាងឡាបូត្រឹមត្រូវ និងច្បាស់លាស់ ហើយបញ្ជាក់ថាមានសុវត្ថិភាពក្នុងការប្រើប្រាស់។អំពី ក្លិន (KLEN)

KLEN គឺជាម៉ាកយីហោមួយ ដែលស្ថិតនៅក្រោមក្រុមហ៊ុននៅក្នុងស្រុក គឺក្រុមហ៊ុន Khmer Household & Healthcare Co, Ltd។ ក្លិន (KLEN) មានផលិតផលជាច្រើនប្រភេទដូចជា ទឹកអនាម័យស្ត្រី សាប៊ូកក់សក់បុរស-នារី សាប៊ូបោកខោអាវ និងសាប៊ូលាងដៃផងដែរ។ គ្រប់ផលិតផល របស់ក្លិន (KLEN) ផ្សំឡើងពីវត្ថុធាតុដើម រូបមន្ត និងអ្នកជំនាញមកពីប្រទេសកូរ៉េ។ បច្ចុប្បន្ន ក្លិន (KLEN) បានជាប់ចំណាត់ថ្នាក់លេខ១ ផលិតផលដែលមានការប្រើប្រាស់ពេញនិយមជាងគេនៅក្នុង ប្រទេសកម្ពុជា នោះក៏ព្រោះតែក្លិនផ្តោតលើគុណភាព និងសុវត្ថិភាពជាចំបង។ សព្វថ្ងៃ ក្លិន (LEN) បានចរាចរណ៍ផលិតផលរបស់ខ្លួនលក់នៅលើទីផ្សារប្រមាណជា ៣៥០០ កន្លែង នៅទូទាំង ២៥ ខេត្ត ក្រុង៕

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]